សូមស្វាគមន៍មកកាន់ប្លក់ របស់យើងខ្ញុំ សូមជួយ Like និង Share ប្លក់របស់យើងខ្ញុំផង ដើម្បីជាកម្លាំងចិត្តដល់យើងខ្ញុំ ហើយយើងខ្ញុំនឹងខិតខំកែប្រែនូវរាល់កំហុសឆ្គងដែលកើតមានដោយអចេតនា និងខិតខំស្វែងរកនូវអ្វីដែលថ្មីៗមកចែកជូនប្រិយមិត្តជាបន្ដទៀត សូមអរគុណ!!!

Monday, July 31, 2017

តួនាទី និងភារកិច្ចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ

​ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
     

                                         

វិទ្យាស្ថានក្រុងអង្គរ
Angkor City Intitute


មហាវិទ្យាល័យនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច
Faculty of Law

កិច្ចការស្រាវជ្រាវ
 Assignment

ប្រធានបទ
តួនាទី និងភារកិច្ចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ

ស្រាវជ្រាវដោយសិស្សនិស្សិត

ទីន សុភ័ក្រមន្នី TIN  SOPEAKMONY
ជួន ពិសី CHOUR N PISEY


មាតិកា

អារម្ភកថា................................................................................................................. ០២

              I.              ប្រវត្ដិក្រុមប្រឹក្សាធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា

១.   ប្រវត្តិក្រុមប្រឹក្សាធម្មនុញ្ញ.......................................................................................... ០៤

    ២.   សាធារណរដ្ឋខ្មែរ..................................................................................................... ០៤

    ៣.  កម្ពុជាប្រជាធិបតេយ................................................................................................ ០៤

៤.   រដ្ឋកម្ពុជា.................................................................................................................. ០៥

៥.   ព្រះរាជាណាចក្រកម្ពុជាទី២..................................................................................... ០៥


           II.              ក្រុមប្រឹក្សាធម្មនុញ្ញជាអ្វី?............................................................................................ ០៦


        III.              និមិត្តសញ្ញា និងរចនាសម្ព័ន្ធក្រុមប្រឹក្សាធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា

១.   និមិត្តសញ្ញា.............................................................................................................. ០៦

២.   រចនាសម្ព័ន្ធនៃក្រុមប្រឹក្សាធម្មនុញ្ញ.............................................................................០៦

     ក )    ព្រះមហាក្សត្រ និងក្រុមប្រឹក្សាធម្មនុញ្ញ.............................................................. ០៦

     ខ )    ក្រុមប្រឹក្សាធម្មនុញ្ញ និងប្រជានុរាស្រ្ដ................................................................. ០៧

     គ )    ក្រុមប្រឹក្សាធម្មនុញ្ញ និងគណបក្សនយោបាយ................................................... ០៧

     ឃ )   ក្រុមប្រឹក្សាធម្មនុញ្ញបកស្រាយ.......................................................................... ០៨

     ង)     ក្រុមប្រឹក្សាធម្មនុញ្ញ និងអធិបតេយ្យជាតិ........................................................... ០៩


        IV.              សមាសភាព និងនីតិវិធី របស់ក្រុមប្រឹក្សាធម្មនុញ

១.   សមាសភាព............................................................................................................. ០៩
២.   នីតិវិធី...................................................................................................................... ១១
៣. តួនាទី និងភារកិច្ចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ.................................................................... ១២
       ក)   សិទ្ធិ​ដាក់​សំណើសុំ​ពិនិត្យ​ធម្មនុញ្ញភាព​នៃ​ច្បាប់................................................. ១២
       ខ )​  សិទ្ធិ​ដាក់​បណ្ដឹងតវ៉ា​ដែល​ទាក់ទង​នឹង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ... ១៣

អារម្ភកថា

ស្ថិតក្នុងបរិបទនៃការក៏សាងប្រទេសជាតិឡើងវិញលើគ្រប់វិស័យ បន្ទាប់ពីមានមហាវិនាសកម្មដែលបង្កឡើង ដោយរបបខ្មែរក្រហមរយៈពេល ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ នាពេលកន្លងមកនេះ កម្ពុជាបានជួបប្រទះនូវឧបសគ្គជាច្រើនឥតគណនាបាន។
រដ្ឋធម្មនុញ្ញ​ថ្មី​ដែល​បានអនុម័ត​នៅ​ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៩៣ ដោយ​សភាធម្មនុញ្ញ​ដែល​កើតចេញពី​ការបោះឆ្នោត​រៀបចំ​ដោយ​អង្គការ សហប្រជាជាតិ ពី​ឆ្នាំ ១៩៩៣ ត្រូវបាន​ប្រកាស​ឱ្យប្រើ​នៅ​ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ១៩៩៣ ។ នេះ​គឺជា​ការវិល​ត្រលប់​ទៅរក​ឥទ្ធិពល​ប​ស្ចឹ​ម​ប្រទេស​ជា ថ្មី​ម្ដងទៀត ។
គួរ​កត់​សំគាល់​ដែរ​ថា រដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ ត្រូវបានធ្វើ​វិសោធនកម្ម ចំនួន២លើក​មកហើយ លើក​ទី១ នៅ​ថ្ងៃទី ១៤ ខែ ​កក្ដ​ដា ឆ្នាំ ១៩៩៧ ដើម្បី​ធ្វើប្រតិភូកម្ម​ព្រះ​ហ​ស្ថ​លេខា​ព្រះមហាក្សត្រ​ទៅជូន​ប្រមុខរដ្ឋស្ដីទី និងលើក​ទី ២ នៅ​ថ្ងៃទី ៨ ខែ សីហា ឆ្នាំ ១៩៩៩ ដើម្បី​ប​ងើ់្ក​ត ព្រឹទ្ធសភា ។

តួនាទី និងភារកិច្ចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ


              I.     ប្រវត្តិក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា

១. ប្រវត្តិក្រុមប្រឹក្សាធម្មនុញ្ញ

នៅក្នុង​ប្រ​វ​ត្ដិ​សាស្ដ្រ​កម្ពុជា​ ពុំ​ដែលមាន​ប្រព័ន្ធ​ត្រួតពិនិត្យ​ធម្មនុញ្ញភាព​ទេ ។ រដ្ឋធម្មនុញ្ញ​ថ្ងៃទី ០៦ ខែ ឧសភា ឆ្នាំ ១៩៤៧ ដែល​បាន​កែប្រែ​បន្ដបន្ទាប់ រហូតដល់ ថ្ងៃទី ៣១ ខែ​មិនា ឆ្នាំ១៩៦៤ ក៏បាន​និយាយ​នៅក្នុង​មាត្រា ១១៩ តែ​ពី​សិទ្ធិ​បកស្រាយ​អត្ថបទ​ធម្មនុញ្ញ ហើយ​មិនមាន​និយាយ​ពី​ការត្រួត ពិនិត្យ​ធម្មនុញ្ញភាព​ទេ ។ សិទ្ធិ​បកស្រាយ​ចុងក្រោយ​ជា​របស់​រដ្ឋសភា 

២. សាធារណរដ្ឋខ្មែរ
រដ្ឋធម្មនុញ្ញសាធារណរដ្ឋខ្មែរ ថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ១៩៧២ បានបង្កើតឲ្យមាន​ប្រព័ន្ធ ត្រួតពិនិត្យធម្មនុញ្ញភាពមួយដែរ ដែលដាក់ឈ្មោះថា “តុលាការធម្មនុញ្ញ” ។ ទោះបី​ជា​មានឈ្មោះជាតុលាការធម្មនុញ្ញយ៉ាងណាក៏ដោយ ក៏អង្គការនេះស្ថិតដោយឡែកពីអង្គការ​តុលាការដែរ ។ ការបង្កើតនេះ គឺពិតជាទទួលឥទិ្ធពលពីបស្ចឹមប្រទេសយ៉ាងប្រត្យក្ស​ ។
តុលាការធម្មនុញ្ញនេះមានសមាជិក ៦ រូប និងមានអាណត្តិ ៦​ ឆ្នាំ ។​ សមាជិក​តុលាការ ធម្មនុញ្ញទាំងអស់ចងអាណត្តិមិនព្រមគ្នាទេ សមាជិកចំនួនពាក់កណ្តាលត្រូវផ្លាស់​ប្តូរថ្មី ក្នុងរយៈ ពេល ៣​​ ឆ្នាំម្តងៗ មុនផុតឆ្នាំទី ៣ នៃអាណត្តិទី ១ ត្រូវចាត់ការបោះឆ្នោត​ដើម្បី​ជ្រើសតាំងសមាជិក តុលាការធម្មនុញ្ញ ដែលត្រូវផុតអាណត្តិមុនគេ ។
សមាជិកតុលាការធម្មនុញ្ញត្រូវចាត់តាំងតាមរបៀបដូចតទៅ៖
·  ២ រូប ដោយប្រធានាធិបតី
·  ២ រូប ដោយសភាជាតិ
·  ២ រូប ដោយព្រឹទ្ធសភា
ប្រធានតុលាការធម្មនុញ្ញត្រូវជ្រើសតាំងក្នុងចំណោមសមាជិករបស់ខ្លួន ។ ការបោះ​ឆ្នោតនេះ ត្រូវធ្វើឡើងនៅពេលផ្លាស់សមាជិកពាក់កណ្តាលចំនួន ។
មុខងារសមាជិកតុលាការធម្មនុញ្ញ មានវិសមិតភាពនឹងមុខងារដូចជា៖ ប្រធានាធិបតី អនុ ប្រធានាធិបតី សមាជិករដ្ឋាភិបាល សមាជិកសហសភា សមាជិកតុលាការជាន់ខ្ពស់ និងសមាជិកតុលាការកំពូល ។

៣. កម្ពុជាប្រជាធិបតេយ្យ
ការមកដល់នៃរបបខ្មែរក្រហមនា ឆ្នាំ១៩៧៥ បាននាំមកនូវការសំលាប់ប្រជាជន និង​កំទេច បំផ្លាញ រចនាសម្ព័ន្ធទាំងអស់ ព្រមទាំងជាន់ឈ្លីក្បួនច្បាប់ទាំងឡាយគ្មានសល់រហូត​ដល់ដំណាច់ ឆ្នាំ១៩៧៨ ។

៤. រដ្ឋកម្ពុជា
ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ ១៩៧៩ ទន្ទឹមនឹងការកសាងប្រទេសជាតិឡើងវិញ​នូវគ្រប់វិស័យ ការស្តារប្រព័ន្ធច្បាប់ក៏មានសកម្មភាពខ្លាំងក្លាណាស់ដែរ ។ រដ្ឋធម្មនុញ្ញ​សាធារណរដ្ឋ ប្រជាមានិតកម្ពុជាឆ្នាំ ១៩៨១ អនុញ្ញាតឲ្យមានការបកស្រាយច្បាប់ដោយក្រុម​ប្រឹក្សារដ្ឋ ក្នុងឋានៈ ជាអង្គការ
អចិន្រ្តៃយ៍របស់រដ្ឋសភា ។ ចាប់តាំងពីឆ្នាំ ១៩៨៩ ដល់ថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ១៩៩៣ រដ្ឋធម្មនុញ្ញនៃរដ្ឋកម្ពុជាបានចែងអំពី ការបកស្រាយច្បាប់ ដោយ​គណៈកម្មាធិការអចិន្រ្តៃយ៍នៃ រដ្ឋសភា ។ ប៉ុន្តែនៅពេលនោះ ការបកស្រាយធម្មនុញ្ញ និងការ​ត្រួតពិនិត្យធម្មនុញ្ញភាពនៃច្បាប់ ពុំទាន់មានឡើយ ។

៥. ព្រះរាជាណាចក្រកម្ពុជាទី២
រដ្ឋធម្មនុញ្ញថ្មីដែលបានអនុម័តនៅថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ១៩៩៣ ដោយសភា​ធម្មនុញ្ញ ដែលកើតចេញពីការបោះឆ្នោតរៀបចំដោយអង្គការសហប្រជាជាតិពីឆ្នាំ ១៩៩៣ ត្រូវបាន​ប្រកាស​ឲ្យ​ប្រើនៅថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ១៩៩៣ ។ នេះគឺជាការវិលត្រឡប់ទៅរក​ឥទ្ធិពល​បស្ចឹមប្រទេសជាថ្មីម្តងទៀត ។ ជំពូកទី ១២ ថ្មី នៃរដ្ឋធម្មនុញ្ញនិយាយអំពី “ក្រុម​ប្រឹក្សាធម្មនុញ្ញ” ដែលមានចំណុចជាច្រើនធ្វើឲ្យគេនឹកគិតដល់ក្រុមប្រឹក្សាធម្មនុញ្ញនៃ​ ប្រទេសបារាំង ។
ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក៏នៅមានចំណុចខុសគ្នាពីបែបបារាំងដែរ ពិសេស​ការពិនិត្យធម្មនុញ្ញភាពនៃច្បាប់ ក្រោយពេលដែលច្បាប់នោះត្រូវបានប្រកាសឲ្យប្រើហើយ និង សវនាការសាធារណៈ នៅក្នុងការជំនុំជំរះវិវាទទាក់ទងទៅនឹង ការបោះឆ្នោតជ្រើសតាំង​តំណាង រាស្រ្ត ។ សវនាការសាធារណៈនេះមានចែងនៅក្នុងច្បាប់ ស្តីពី ការបោះឆ្នោត​ជ្រើសតាំង តំណាង រាស្រ្ត ដែលប្រកាសឲ្យប្រើនៅថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ ១៩៩៧ ។
គួរកត់សំគាល់ផងដែរថា ព្រះរាជាណាចក្រកម្ពុជា បានធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ចំនួន ៦ លើក ៖
·  លើកទី ១ នៅថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ១៩៩៤ ៖ ការផ្ទេរសិទ្ធិរបស់ព្រះមហាក្សត្រ​ពេលទ្រង់អវត្តមាន
·  លើកទី ២ នៅថ្ងៃទី ០៨ ខែ មិនា ឆ្នាំ ១៩៩៩ ៖ បង្កើតស្ថាប័នព្រឹទ្ធសភា
·  លើកទី ៣ នៅថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០០១ ៖​ ព្រះមហាក្សត្រទ្រង់បង្កើត និង​ប្រទានគ្រឿងឥស្សរិយយសជាតិ
·  លើកទី ៤ នៅថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ ២០០៥ ៖ កែប្រែកូរ៉ុមប្រជុំ និងសម្លេងអនុម័ត​របស់រដ្ឋសភា ព្រឹទ្ធសភា
·  លើកទី ៥ នៅថ្ងៃទី ០៩ ខែ មិនា ឆ្នាំ ២០០៦ ៖ កែប្រែកូរ៉ុមប្រជុំ និងសម្លេងអនុម័ត​របស់រដ្ឋសភា ព្រឹទ្ធសភា
·  លើកទី ៦ នៅថ្ងៃទី ១៥ ខែ កុម្ភៈ ឆ្នាំ ២០០៨ ៖ ផ្លាស់ប្តូរប្រព័ន្ធគ្រប់គ្រងរដ្ឋបាល


           II.     ក្រមប្រឹក្សាធម្មនុញ្ញជាអ្វី?
គឺជា​ស្ថាប័ន​កំពូល​មួយ ដែលមាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ សម្រាប់​ការពារ​ការគោរព​រដ្ឋ​ធម្មនុញ្ញ បកស្រាយ​រដ្ឋធម្មនុញ្ញ និង  ច្បាប់​ដែល​រដ្ឋសភា​បានអនុម័ត  និង ព្រឹទ្ធសភា​បាន​ពិនិត្យ​ចប់សព្វគ្រប់​ហើយ  និង សម្រេច​អំពី​ករណី​វិវាទកម្ម​ទាក់ទង​នឹង​ការបោះ​ឆ្នា​ត​ជ្រើសតាំង​
តំណាងរាស្ដ្រ  និង​ការបោះឆ្នោត ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា ។
        III.     និមិត្តសញ្ញា និងរចនាសម្ព័ន្ធក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រម្ពុជា
១. និមិត្តសញ្ញា
និ​មិត្ដ​សញ្ញា​នៃ​ក្រុមប្រឹក្សាធម្មនុញ្ញ​មាន​រូប​ព្រះព្រហ្ម​មាន​ ព្រះភ័ក្ដ្រ៤ និង ព្រះ​ហ​ស្ថ៤ កាន់​កេតនភណ្ឌ គង់​លើ​បល្ល័ង្ក។ ព្រះព្រហ្ម ជា​និ​មិ​ត្ដ​រូប​នៃ​អ្នកបង្កើ់ត​លោក ។ ព្រះភ័ក្ដ្រ​ព្រះព្រហ្ម តំណាងឱ្យ​ព្រហ្ម​វិហារធម៌​ទាំង​បួន​គឺ មេ​ត្ដា ករុណា មុទិតា និង ឧបេក្ខា ។ ព្រះ​ហ​ស្ថ ឆ្វេង ខាងលើ​កាន់​ផ្កាឈូក តំណាង​ការកកើត ព្រះ​ហ​ស្ថ ឆ្វេង ខាងក្រោម​កាន់​សាស្ដ្រា តំណាង​គម្ពីរ​ក្បួន ច្បាប់ ព្រះ​ហ​ស្ថ សាំ្ដ ខាងលើ​កាន់​ផ្គាំ តំណាងឱ្យ​ការ​រំងាប់​អារម្មណ៍ ការ​ឧទ្ទិស​កុសល ការ​ចំរើន​ភាវនា រក​អំពើ​ល្អ ផ្លូវធម៌ ផ្លូវលោក ព្រះ​ហ​ស្ថ ស្ដាំ ខាងក្រោម​កាន់​ពួច​ទឹក តំណាង​ទឹក​អ​ម្រិ​ត​ប្រោះព្រំ ឱ្យ​សុខ​សប្បាយ​ត្រជាក់ត្រជុំ ឱ្យ​រស់ ។
និ​មិត្ដ​សញ្ញា​នៃ​ក្រុមប្រឹក្សាធម្មនុញ្ញ​មាន​រូប​ព្រះព្រហ្ម​មាន​ ព្រះភ័ក្ដ្រ៤ និង ព្រះ​ហ​ស្ថ៤ កាន់​កេតនភណ្ឌ គង់​លើ​បល្ល័ង្ក



២. រចនាសម្ព័ន្ធនៃក្រុមប្រឹក្សាធម្មនុញ្ញ
ក) ព្រះមហាក្សត្រ និង​ក្រុមប្រឹក្សាធម្មនុញ្ញ
- ព្រះមហាក្សត្រ​ទ្រង់​ពិគ្រោះ​មតិ​ក្រុមប្រឹក្សាធម្មនុញ្ញ ចំពោះ​សេចក្ដីស្នើ​ទាំងឡាយ​ដែល​សុំ​ធ្វើ​វិសោធនកម្ម​លើ​រដ្ឋធម្មនុញ្ញ។
- ការផ្ដើមគំនិត​សើរើ​ ឬ​ការផ្ដើមគំនិត​ធ្វើ​វិសោធនកម្ម​លើ​រដ្ឋធម្មនុញ្ញ​ ជា​សិទ្ធិ​របស់​ព្រះមហាក្សត្រ របស់​នាយករដ្ឋមន្ដ្រី  និង​របស់​ប្រធានរដ្ឋសភា​តាម​សេចក្ដី ស្នើ​របស់​តំណាងរាស្ដ្រ​មួយ​ភាគ​បួន​នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំងមូល។



ខ) ក្រុមប្រឹក្សាធម្មនុញ្ញ និង ប្រជារាស្ដ្រ
- ប្រជារាស្ដ្រ​អាច​លើកឡើង​ប្ដឹងទៅ​តុលាការ អំពី​បញ្ហា​អធម្មនុញ្ញភាព​នៃ​ច្បាប់ ឬ សេចក្ដីសម្រេច​របស់​ស្ថាប័ន​នានា​របស់​រដ្ឋ ដូចជា​ព្រះរាជក្រឹត្យ អនុក្រឹត្យ ប្រកាស និងសេចក្ដីសម្រេច​រដ្ឋបាលផ្សេងៗតាមរយៈ​រឿងក្ដី​របស់ខ្លួន​នៅ​តុលាការ ។ តុលាការ​ថ្នាក់ក្រោម​បញ្ជូន​ពាក្យបណ្ដឹង​ខាងលើនេះ ​ទៅ​តុលាការ កំពូល ។ តុលាការ​កំពូល​ជា​អ្នក​បញ្ជូន​បណ្ដឹង​នោះ​បន្ដ​មក​ក្រុមប្រឹក្សាធម្មនុញ្ញ បើសិនជា​តុលាការ​កំពូល ​យល់ឃើញ​ថា​សម​ហេតុ​សម​ផល ។ បញ្ហា​ដែល​កើត ឡើង​នោះ  ជា​បញ្ហា​បន្ទាន់​បង្ខំ​ដែល​តុលាការ​ទទួលបន្ទុក​ជំនុំជម្រះ​ត្រូវ​ផ្អាក​សិន  ដោយ​រង់ចាំ​ចម្លើយ​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ​ជាមុន ។
ក្រុមប្រឹក្សាធម្មនុញ្ញ ជា​អ្នក​ជួយ​ពិនិត្យ​ធម្មនុញ្ញភាព​ជូន​ប្រជារាស្ដ្រ​ក្នុងករណីនេះ ។
- ក្នុងករណី​គ្មាន​រឿងក្ដី​ក៏ដោយ ប្រជារាស្ដ្រ​មាន​សិទ្ធិ​ប្ដឹង​សុំឱ្យ​ពិនិត្យ​ធម្មនុញ្ញភាព​ នៃ​ច្បាប់​ណា​ដែល​ប្រកាស​ឱ្យប្រើ​ហើយ ។ ប្រជារាស្ដ្រ​ត្រូវ​ប្ដឹង​តាមរយៈ  ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភាសមាជិក​ព្រឹទ្ធសភា​ចំនួន​មួយ​ភាគ​បួន  ឬតំណាងរាស្ដ្រ​ចំនួន​មួយ​ភាគ​ដប់ ។
- ក្រុមប្រឹក្សាធម្មនុញ្ញ​មាន​សិទ្ធិ​ពិនិត្យ និង សម្រេច​ជូន​ ប្រជារាស្ដ្រ​អំពី​ករណី​វិវាទកម្ម​ទាក់ទង​នឹង​រឿង​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ និង  សមាជិក ព្រឹទ្ធសភា​ក្នុងករណី​ដែល​ប្រជារាស្ដ្រ​មិន​សុខ​ចិ​ត្ដ​នឹង​សេចក្ដីសម្រេច​របស់​ គណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) ។

គ) ក្រុមប្រឹក្សាធម្មនុញ្ញ និង គណបក្សនយោបាយ
- ក្រុមប្រឹក្សាធម្មនុញ្ញ​ពិនិត្យ និង សម្រេច​លើ​បណ្ដឹង​របស់​គណបក្សនយោបាយ ដែល​ក្រសួង មហាផ្ទៃ​បាន​បដិសេធ​មិន​ព្រម​ចុះបញ្ជី​គណបក្សនយោបាយ ។
- ក្រុមប្រឹក្សាធម្មនុញ្ញ​ពិនិត្យ និង សម្រេច​ជូន​គណបក្សនយោបាយ  តាម​បណ្ដឹងផ្ទាល់
 (បណ្ដឹង​នេះ​ធ្វើ​បានតែ​ក្នុង​រយៈពេល ៧២ ម៉ោង  យ៉ាងយូរ​បន្ទាប់ពី​ការ ប្រកាស​លទ្ធផល​បោះឆ្នោត​បណ្ដោះអាសន្ន) ឬ  តាម​បណ្ដឹងឧទ្ធរណ៍​មិន​សុខ​ចិ​ត្ដនឹង​សេចក្ដីសម្រេច​របស់​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត  ក្នុង វិវាទកម្ម​ទាក់ទង​នឹង​ការបោះឆ្នោត​ជ្រើសតាំង តំណាងរាស្ដ្រ និង  ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា ។
- ក្នុងការ​ដោះស្រាយ​វិវាទកម្ម​ទាក់ទង​នឹង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ  ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា ការដោះស្រាយ​បណ្ដឹងតវ៉ា ឬ  បណ្ដឹង​ជំទាស់​នឹង​បញ្ជី​ដំបូង​នៃ​ការចុះឈ្មោះ​បោះឆ្នោត និង ការដោះស្រាយ​បណ្ដឹង ​ក្នុងពេល​ឃោសនាបោះឆ្នោត​ក្រុមប្រឹក្សាធម្មនុញ្ញ បំពេញ​តួនាទី​ដូច តុលាការ ។




ឃ) ក្រុមប្រឹក្សាធម្មនុញ្ញ​បកស្រាយ
ក្រុមប្រឹក្សាធម្មនុញ្ញ​បកស្រាយ​រដ្ឋធម្មនុញ្ញ និង​ច្បាប់ ក្នុង​ក្របខ័ណ្ឌ​នៃ ​ការត្រួតពិនិត្យ​ធម្មនុញ្ញភាព​តាម​សំណើ​ពី ព្រះមហាក្សត្រ ប្រធានព្រឹទ្ធសភា  ប្រធានរដ្ឋសភា នាយករដ្ឋមន្ដ្រី សមាជិក​ព្រឹទ្ធសភា​ចំនួន​មួយ​ភាគ​បួន  ឬ​អ្នកតំណាងរាស្ដ្រ​មួយ​ភាគ​ដប់ ឬ​តុលាការ (តុលាការ​ចំពោះតែ​ច្បាប់​ណាដែល​ប្រកាស​ឱ្យប្រើ​ហើយ)។
ក្រុមប្រឹក្សាធម្មនុញ្ញ​អាច​ពិនិត្យ​ជា​អាទិកាល(២) ឬបច្ឆាកាល(៣)  នូវ​ធម្មនុញ្ញភាព​នៃ​ច្បាប់ ក្នុង​ល័ក្ខខ័ណ្ឌ​ខាងលើនេះ លើកលែងតែ​ច្បាប់រៀបចំ​អង្គការ  បទបញ្ជាផ្ទៃក្នុង​ព្រឹទ្ធសភា និង បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា ដែល​ត្រូវតែ​ពិនិត្យ​មុននឹង ​ប្រកាស​ឱ្យប្រើ (ឬ មុននឹង​ដាក់អោយ​អនុវត្ដ​ន៍) ។



ង) ក្រុមប្រឹក្សាធម្មនុញ្ញ និង អធិបតេយ្យ​ជាតិ
ក្រុមប្រឹក្សាធម្មនុញ្ញ​ជា​អង្គការ​ តែមួយគត់ ដែលមាន​សមត្ថកិច្ច​ស​ម្រេច​ពី​មោឃភាព​ នៃ​ការអនុម័ត​ទាំងឡាយ​របស់​រដ្ឋសភា ដែល​ផ្ទុយ​នឹង​គោលការណ៍ ​រក្សាការពារ ឯករាជ្យ អធិបតេយ្យ បូរណភាព​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា  ហើយ​ដែលនាំឱ្យ​ប៉ះពាល់​ដល់​ឯកភាព​នយោបាយ
ឬ ការគ្រប់គ្រង​រដ្ឋបាល​ របស់ប្រទេសជាតិ។
សេចក្ដី​សំ​ម្រេច​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ ជា​សេចក្ដីសម្រេច​បិទផ្លូវ​តវ៉ា  ហើយ​មាន​អានុភាព​អនុវត្ដ​ទៅលើ​គ្រប់​អំណាច​ទាំងអស់ ដែល​មានចែង​ក្នុងរដ្ឋធម្មនុញ្ញ ។

        IV.        សមាសភាព និងនីតិវិធី
 ១. សមាសភាព
·  ​ ចំនួនសមាជិកទាំងអស់ ៖ ៩រូប
·  ស្ថាប័នមានអំណាចតែងតាំង និង ជ្រើសតាំង
- ព្រះមហាក្សត្រតែងតាំង ៣រូប តាមព្រះរាជក្រឹត្យ
 - ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម បោះឆ្នោតជ្រើសតាំង ៣រូប ដែលបន្ទាប់មក ត្រូវបានតែងតាំង ដោយព្រះរាជក្រឹត្យ
- រដ្ឋសភា បោះឆ្នោតជ្រើសតាំង ៣រូប ដែលបន្ទាប់មកត្រូវបានតែងតាំងដោយ ព្រះរាជក្រឹត្យ
·  ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ
   ប្រធានក្រុមប្រឹក្សាធម្មនុញ្ញត្រូវបានជ្រើសតាំងទ្បើងតាមការបោះឆ្នោត ដោយសមាជិក ក្រុមប្រឹក្សាធម្មនុញ្ញរៀងរាល់ ៣ឆ្នាំម្ដង តាមមតិភាគច្រើនដាច់ ខ ាតនៃសមាជិកទាំងមូល បន្ទាប់ពីសមាជិកថ្មី ៣រូប ចូលកាន់តំណែង ។ ប្រ ធានក្រុមប្រឹក្សាធម្មនុញ្ញចាស់អាចត្រូវបានជ្រើសតាំងជាថ្មីបាន ។
·  លក្ខណៈសម្បត្ដិរបស់សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ
សមាជិកសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវបានជ្រើសរើសក្នុងចំណោមឥស្សរជនដែល
- មានសញ្ជាតិខ្មែរពីកំណើត
- មានអាយុយ៉ាងតិច ៤៥ ឆ្នាំ
- មានបទពិសោធន៍ក្នុងកាងារយ៉ាងតិច ១៥ ឆ្នាំ
- មានសញ្ញាប្រ័តចាប់ពីឧត្ដមសិក្សាទ្បើងទៅខាងច្បាប់ រដ្ឋបាលខាងការទូត ឬខាងសេដ្ឋកិច្ច ។
·  អណត្ដិ ៩ ឆ្នាំ
·  ការតែងតាំង និង ជ្រើសតាំងជាថ្មី
ក្នុងរយៈពេល ៣ឆ្នាំម្ដង សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ៣រូប ត្រូវផ្លាស់ប្ដូរ និង តែងតាំង ជាថ្មី គឺតែងតាំងដោយព្រះមហាក្សត្រ ១រូប ជ្រើសតាំងដោយ ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម ១រូប និង ជ្រើសតាំងដោយរដ្ឋសភា ១រូប ។ នៅអាណត្ដិទី១ សមាជិកក្រុមប្រឹក្សាធម្មនុញ្ញត្រូវមានសមាជិក ៣រូប តែងតាំង និង ជ្រើសតាំងសម្រាប់រយៈពេល ៣ឆ្នាំ ៣រូប តែងតាំង និង ជ្រើសតាំងសម្រាប់ រយៈពេល ៦ឆ្នាំ និង ៣រូបតែងតាំង និង ជ្រើសតាំងសម្រាប់ រយៈពេល ៩ ឆ្នាំ ។ សមាជិកមកជំនួសថ្មី ដែលអាណត្ដិ មានរយៈពេលតិចជាង ឬ ស្មើនឹង ៣ឆ្នាំ អាចត្រូវតែងតាំង ឬ ជ្រើសតាំងសម្រាប់មួយអាណត្ដិ ទៀតបាន។
·  មុខងារសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ មានវិសមិតភាពជាមួយសកម្មភាព ទាំងអស់នៅក្នុងមុខងារសាធារណៈ និង មុខងារជា ៖
- សមាជិកព្រឹទ្ធសភា
- តំណាងរាស្ដ្រ
- សមាជិករាជរដ្ឋាភិបាល
- ប្រធាន និង អនុប្រធានគណបក្សនយោបាយ
- ប្រធាន និង អនុប្រធានសហជីព
- ចៅក្រមក្នុងមុខតំណែង
នៅក្នុងអាណត្ដិរបស់ខ្លួន សមាជិកក្រុមប្រឹក្សាធម្មនុញ្ញមិនត្រូវបំពេញតំណែង ឬ មុខរបរណា មួយផ្សេងទៀតទ្បើយ។
·  អភ័យឯកសិទ្ធិ
សមាជិកក្រុមប្រឹក្សាធម្មនុញ្ញមិនត្រូវទទួលខុសត្រូវខាងបទព្រហ្មទណ្ឌ ឬបទរដ្ឋប្បវេណីណាមួយ ចំពោះការសម្រេចដែលបានធ្វើទ្បើងនៅពេលបំពេញ ភារកិច្ចជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញទ្បើយ ។
·  ឋានៈ និងបុព្វសិទ្ធិ
- ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ មានឋានៈ និង បុព្វសិទ្ធិស្មើនឹងប្រធានរដ្ឋសភា
- សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ មានឋានៈ និង បុព្វសិទ្ធិស្មើនឹងអនុប្រធានរដ្ឋសភា
  • ការដកចេញពីតំណែង
ការសម្រេចដកសមាជិកក្រុមប្រឹក្សាធម្មនុញ្ញណាមួយពីតំណែង តម្រូវឱ្យមានការយល់ព្រមពី សមាជិកក្រុមប្រឹក្សាធម្មនុញ្ញចំនួន ពីរភាគបី នៃចំនួន សមាជិកក្រុមប្រឹក្សាធម្មនុញ្ញទាំងមូល នៅក្នុង សវនាការមិនសាធារណៈ និង ដោយមានវត្ដមានរបស់សាមីខ្លួន ។ ក្រុមប្រឹក្សាធម្មនុញ្ញអាចដកចេញពី តំណែងនូវសមាជិកណាដែលមាន វិសមិតភាពមុខតំណែង ឬ ដែលមិនបានមកប្រជុំលើសពី៣ដងផ្ទួនៗគ្នា ដោយឥតជូនដំណឹងជាមុន ឬ ដែលមិនអាច បំពេញមុខងារជារៀងរហូតបាន ដោយបាត់បង់សមត្ថភាព ខាងបញ្ញា ឬ រូបកាយជាអចិន្ដ្រៃយ៍ ។
·  ប្រាក់សោធននិវត្ដន៍
អតីតសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ទទួលប្រាក់សោធននិវត្ដន៍ប្រចាំខែ ស្របតាមលក្ខខណ្ឌ និង រូបមន្ដសម្រាប់គណនារៀបចំរបបសោធននិវត្ដន៍ របស់អតីតតំណាងរាស្ដ្រ ។
២. នីតិវិធី
·  កូរ៉ុម:៥ លើ ៩រូប យ៉ាងតិច កិច្ចប្រជុំនៃក្រុមប្រឹក្សាធម្មនុញ្ញអាចចាត់ទុកជាបានការ លុះត្រាតែមានសមាជិកចំនួន ៥រូប យ៉ាងតិច ចូលរួមប្រជុំតាមការ កោះអញ្ជើញរបស់ប្រធាន ក្រុមប្រឹក្សាធម្មនុញ្ញ ឬ ដោយសមាជិកដែលមាន អាយុច្រើនជាងគេ បើប្រធានមានធុរៈមិនអាចធ្វើបាន ។ ការកោះប្រជុំ និង ការដឹកនាំអង្គប្រជុំលើកទី១ របស់ក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវធ្វើឡើងដោយសមាជិក ដែលមានអាយុច្រើនជាងគេ ដែលបានធ្វើសច្ចា ប្រណិធាន និង ដែលមានអវត្ដមាន (ដើម្បីជ្រើស តាំងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ) ។
·  បទបញ្ជាផ្ទៃក្នុងៈ
បទបញ្ជាផ្ទៃក្នុងត្រូវបានអនុម័តដោយមតិភាគច្រើនដាច់ខាត នៃសមាជិកក្រុមប្រឹក្សា ធម្មនុញ្ញ ទាំងមូល។ បទបញ្ជានេះកំណត់អំពី នីតិវិធីផ្ទៃក្នុងរបស់ ក្រុមប្រឹក្សា ធម្មនុញ្ញ។ សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ចែកជា ៣ក្រុម ដែលមួយក្រុមមានសមាជិក ៣រូប មកពីប្រភពតែងតាំង និង ជ្រើសតាំងទាំង៣ ។ ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ចាត់តាំងសមាជិកម្នាក់ នៃក្រុមណាមួយជាសមាជិករាយការណ៍សម្រាប់ករណី នីមួយៗ ។
·  សម័យប្រជុំបឋម និងសម័យប្រជុំពេញអង្គ
- ក្រុមនៃក្រុមប្រឹក្សាធម្មនុញ្ញដែលបានទទួលការចាត់តាំង ធ្វើការពិភាក្សាអំពី ការវិភាគ និង ទស្សនៈដែលសមាជិករាយការណ៍បានលើកជូន ។ ក្រោយពី ក្រុមបានពិភាក្សា ចប់សព្វគ្រប់ហើយ ទោះបីការពិភាក្សានោះ ពុំបានចុះសម្រុង គ្នាក៏ដោយ សមាជិករាយការណ៍ ត្រូវដាក់របាយការណ៍របស់ខ្លួនជូន សម័យប្រជុំបឋម នៃក្រុមប្រឹក្សាធម្មនុញ្ញ ដែលបានកំណត់ កាលបរិច្ឆេទដោយ ប្រធានរួចហើយ
-សម័យប្រជុំបឋមគឺជាការប្រជុំរៀបចំសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ដែលសមាជិក ម្នាក់ៗ អាចបញ្ចេញយោបល់របស់ខ្លួនប៉ុន្ដែពុំមានការ អនុម័តទេ ។ នៅក្នុងអង្គប្រជុំនេះគេអាចដឹងបានអំពី និន្នាការស្រប ឬ មិនស្របទៅនឹង សំណុំរឿងដែលបានពិនិត្យ ។
- ដំណាក់កាលចុងក្រោយគឺសម័យប្រជុំពេញអង្គនៃក្រុមប្រឹក្សាធម្មនុញ្ញ ដែលនឹងចេញសេចក្ដីសម្រេចតាមមតិភាគច្រើនដាច់ខាត នៃចំនួនសមាជិក ទាំងមូល ។ សម័យប្រជុំពេញអង្គនេះក៏អាចប្រែរូប ទៅជាសវនការជំនុំជម្រះជាសាធារណៈដែរ នៅក្នុងករណីខ្លះ ដែលមានចែងដោយច្បាប់ស្ដីពីការ បោះឆ្នោត ជ្រើសតាំង តំណាងរាស្ដ្រ
- គ្រប់កិច្ចពិភាក្សាទាំងអស់នៅក្នុងអង្គប្រជុំទាំងនោះ ត្រូវចុះក្នុងកំណត់ហេតុ រៀបចំដោយ
 គណៈលេខាធិការ ដែលដឹកនាំដោយអគ្គលេខាធិការ ឬ អគ្គលេខាធិការរង ។
·  ការសម្ងាត់នៃការពិភាក្សាអនុម័ត
សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវរក្សាការសម្ងាត់ក្នុងការពិភាក្សា និងការបោះឆ្នោតហើយមិនត្រូវបញ្ចេញយោបល់របស់ខ្លួននៅក្រៅអង្គប្រជុំទេ ។
·  សុពលភាពនៃសេចក្ដីសម្រេច
ក្រុមប្រឹក្សាធម្មនុញ្ញត្រូវសម្រេចសេចក្ដីតាមមតិភាគច្រើនដាច់ខាត នៃសមាជិកទាំងមូល (៥ សម្លេង ) លើកលែងតែការដកតំណែង សមាជិក ក្រុមប្រឹក្សាធម្មនុញ្ញ ដែលត្រូវសម្រេចតាមមតិភាគ ច្រើនពីរភាគបីនៃសមាជិកទាំងមូល (៦ សម្លេង ) ។
·  នីតិវិធីអនុវត្ដចំពោះមុខភាគី : គឺអនុវត្ដនៅតែក្នុងសវនាការជាសាធារណៈទេ ។
·  មធ្យោបាយការពារខ្លួន ៖ផ្ទាល់មាត់ ឬ លាយលក្ខអក្សរ ។
·  គ្រប់ករណីទាំងអស់ដែលប្ដឹងតវ៉ាទៅក្រុមប្រឹក្សាធម្មនុញ្ញ មិនតម្រូវឱ្យបង់ប្រាក់ទេ។ 

៣. តួនាទី និងភារកិច្ច​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ
- ព្រះមហាក្សត្រ​ទ្រង់​ពិគ្រោះ​មតិ​ក្រុមប្រឹក្សាធម្មនុញ្ញ​ចំពោះ​សេចក្ដីស្នើ​ទាំងឡាយ ដែល​សុំ​ធ្វើ​វិសោធនកម្ម​លើ​រដ្ឋធម្មនុញ្ញ
- ក្រុមប្រឹក្សាធម្មនុញ្ញ​មាន​សមត្ថ​កិច្ចធានា​ការពារ​ការគោរព​រដ្ឋ​ធម្មនុញ្ញ បកស្រាយ​រដ្ឋធម្មនុញ្ញ និង​ច្បាប់ ដែល​រដ្ឋសភា​បានអនុម័ត និង​ព្រឹទ្ធសភា​បាន​ពិនិត្យ​ចប់សព្វគ្រប់​ហើយ ក្នុង​ក្របខ័ណ្ឌ​នៃ​ការត្រួតពិនិត្យ ធម្មនុញ្ញភាព ។ 
- ក្រុមប្រឹក្សាធម្មនុញ្ញ​មាន​សិទ្ធិ​ពិនិត្យ និង​សំរេច​អំពី​ករណី វិវាទកម្ម​ទាក់ទង​នឹង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ
និង ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា ។
- ក្រុមប្រឹក្សាធម្មនុញ្ញ​ពិនិត្យ និង​សំរេច​លើ​បណ្ដឹងតវ៉ា ការចុះបញ្ជី​គណបក្សនយោបាយ​នៅ​ក្រសួងមហាផ្ទៃ ។
- ការអនុម័ត​ទាំងឡាយ​របស់​រដ្ឋសភា ដែល​ផ្ទុយ​នឹង​គោលការណ៍​រក្សា​ការពារ​ឯករាជ្យ អធិបតេយ្យភាព បូរណភាព​ទឹកដី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ដែលនាំឱ្យ​ប៉ះពាល់​ដល់​ឯកភាព​នយោបាយ ឬ​ការគ្រប់គ្រង​រដ្ឋបាលរ​បស់​ប្រទេសជាតិ នឹងត្រូវ​ចាត់ទុកជា​អាសា​សូន្យ ។ ក្រុមប្រឹក្សាធម្មនុញ្ញ​ជា​អង្គការ​តែមួយគត់ ដែលមាន​សមត្ថកិច្ច​សំរេច ពី​មោឃភាព​នេះ ។
-ក្រោយពី​ច្បាប់​ណាមួយ​ត្រូវ​បានប្រកាស​ឱ្យប្រើ ប្រជារាស្ដ្រ​មាន​សិទ្ធិ​ប្ដឹង​អំពី​អធម្មនុញ្ញភាព នៃ​ច្បាប់​ទៅ​ក្រុមប្រឹក្សាធម្មនុញ្ញ​បាន តាមរយៈ​ប្រធានរដ្ឋសភា ឬ​តំណាងរាស្ដ្រ​ចំនួន​មួយ​ភាគ​ដប់
- បុគ្គល​ដែលជា​ប់​ពាក់ព័ន្ធ​ក្នុង​រឿងក្ដី​ណាមួយ ហើយ​រឿងក្ដី​នោះ​ឡើងដល់​តុលាការ បុគ្គល​នោះ​អាច​លើក​អំពី​អធម្មនុញ្ញភាព នៃបទ​ប្ប​ញ្ញ​ត្ដិ​ណាមួយ​នៃ​ច្បាប់ ឬ​សេចក្ដីសំរេច​របស់​ស្ថាប័ន​នា នា ដែល​គេ​អះអាងថា ប៉ះពាល់​ដល់​សិទ្ធិសេរីភាព​ជា​សារវន្ដ​ណាមួយ​របស់គេ​ជូន​តុលាការ​បាន ។
អ្នកមាន​សិទ្ធិ​ដាក់សំណើ ឬ​បណ្ដឹង​មក​ក្រុមប្រឹក្សាធម្មនុញ្ញ
ក្រុមប្រឹក្សា​ធម្ម​នុ​ញ្ញ្ក​ទទួល​ពិនិត្យដោះស្រាយ​សំណើ ឬ​បណ្ដឹង​ជានិច្ច​ជា​កាល​តាមរយៈ​នៃ​ការ ស្នើសុំ​ពី​ខាងក្រៅ​មិនមែន​ក្រុមប្រឹក្សាធម្មនុញ្ញ​ខ្លួនឯង ចាប់​យកមក​ពិនិត្យ​វិនិច្ឆ័យ ដោយ​ឯក ឯង​នោះទេ ។ អ្នក​ដែលមាន​សិទ្ធិ​ក្នុងការ​ធ្វើបណ្ដឹង ឬ​លើកសំណើ​ត្រូវបាន​បែងចែកដោយឡែកៗ ទៅតាម​ប្រភេទ និង​កម្មវត្ថុ​នៃ​បណ្ដឹង រឺ​សំនើ​ដូច​មាន​ខាងក្រោម ៖

ក. សិទ្ធិ​ដាក់​សំណើសុំ​ពិនិត្យ​ធម្មនុញ្ញភាព​នៃ​ច្បាប់

អ្នកមាន​សិទ្ធិ​ដាក់​សំណើសុំ​ពិនិត្យ​ធម្មនុញ្ញភាព​នៃ​ច្បាប់ ការបកស្រាយ​រដ្ឋធម្មនុញ្ញ​និង​ច្បាប់ និង​បទបញ្ជាផ្ទៃក្នុង​របស់រ​ដ្ឋ​សភា ឬព្រឹទ្ធសភា
 
ប្រភេទ កម្មវត្ថុ​នៃ​សំណើ
សមាសភាព​អ្នកមាន​សិទ្ធិ​ដាក់សំណើ
១. ពិនិត្យ​ធម្មនុញ្ញជា​អតិ​កាល  (មុន​ពេលដែល​ច្បាប់​ប្រកាស​ឱ្យប្រើ)
ក. មិន​ដាច់ខាត
- ច្បាប់​ស្ដីពី​ការផ្ដល់​សច្ចាប័ន​លើ​សន្ធិសញ្ញា​អន្ដរជាតិអនុសញ្ញា​អន្ដរជាតិ
- ច្បាប់​ធម្មតា
- ព្រះមហាក្សត្រ
- ប្រធានព្រឹទ្ធសភា
- ប្រធានរដ្ឋសភា
- នាយករដ្ឋមន្ដ្រី
- តំណាងរាស្ដ្រ ចំនួន ១ ភាគ ១០
- សមាជិក​ព្រឹទ្ធសភា ចំនួន ១ ភាគ ៤
ខ. ជាដាច់ខាត
- បទបញ្ជាផ្ទៃក្នុង វិសោធនកម្ម​បទបញ្ជា​ផ្ទៃក្នុង​របស់​ព្រឹទ្ធសភា
- បទ​បញ្ញា​ផ្ទៃក្នុង វិសោធន​កម្មបទ​បញ្ញា​ផ្ទៃក្នុង​របស់​រដ្ឋសភា
- ព្រះរាជក្រម​ប្រកាស​ឱ្យប្រើ​ច្បាប់រៀបចំអង្គការ 
- ប្រធាន​ព្រឺទ្ធសភា
- ប្រធានរដ្ឋសភា
- ប្រធានរដ្ឋសភា
២. ពិនិត្យ​ធម្មនុញ្ញភាព ជា​បច្ឆាកាល (ក្រោយ​ពេលដែល​ច្បាប់​ប្រកាស​ឱ្យប្រើ)
- ព្រះរាជក្រម ក្រឹត្យ-ច្បាប់​ដែល​នៅ​ជា​ធរមាន
- បទបញ្ជាផ្ទៃក្នុង​របស់​ព្រឹទ្ធសភា និង រដ្ឋសភា
៣. បកស្រាយ
- រដ្ឋធម្មនុញ្ញ
 - ព្រះរាជក្រម ក្រឹត្យ-ច្បាប់​ដែល​នៅ​ជា​ធរមាន
- បទបញ្ជាផ្ទៃក្នុង​ព្រឹទ្ធសភា និង រដ្ឋសភា 
- ព្រះមហាក្សត្រ
- ប្រធានព្រឹទ្ធសភា
- ប្រធានរដ្ឋសភា
- នាយករដ្ឋមន្ដ្រី
- តំណាងរាស្ដ្រ ចំនួន ១ ភាគ ១០
- សមាជិក​ព្រឹទ្ធសភា ចំនួន ១ ភាគ ៤
- តុលាការ
- ប្រជារាស្ដ្រ​ធ្វើសំណើ ប៉ុន្ដែ​ពុំ​ដោយផ្ទាល់​ទេ ត្រូវ​ឆ្លង​តាមរយៈ ​ប្រធាន​ព្រឹទ្ធសភា ប្រធានរដ្ឋសភាសមាជិក​ព្រឹទ្ធសភា១ភាគ៤ តំណាងរាស្ដ្រ១ ភាគ១០

ខ. ​សិទ្ធិ​ដាក់​បណ្ដឹងតវ៉ា​ដែល​ទាក់ទង​នឹង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ

អ្នកមាន​សិទ្ធិ​ដាក់​បណ្ដឹងតវ៉ា​ដែល​ទាក់ទង​នឹង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ ក្រុមប្រឹក្សា
ធម្មនុញ្ញពិនិត្យ​និង​សំរេច​លើ​បណ្ដឹងតវ៉ា​ពី​សេចក្ដីសំរេច​របស់​គណៈ​ ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះ ឆ្នោត (គជប)តែប៉ុណ្ណោះ​លើកលែងតែ ករណី​ប្ដឹង​អំពី​លទ្ធផល​បណ្ដោះអាសន្ន ទើប​បុគ្គល​គណ បក្សនយោបាយ​ដែល​ឈរឈ្មោះ ​បោះឆ្នោត​អាចដាក់​បណ្ដឹង​ដោយផ្ទាល់​មក​ក្រុមប្រឹក្សាធម្មនុញ្ញក្នុង​រយៈពេល ៧២ម៉ោង​បន្ទាប់ពី​ការប្រកាស​លទ្ធផល​បោះឆ្នោត​បណ្ដោះអាសន្ន ក្នុងករណី​ដែល​បណ្ដឹង​នេះ​មិន​បានដាក់​ប្ដឹងទៅ​គណៈកម្មាធិការ​ជាតិរៀបចំ​ការបោះឆ្នោត ។ ក្រុមប្រឹក្សាធម្មនុញ្ញ​ពិនិត្យ និងសំរេច​លើ​បណ្ដឹងតវ៉ា​ការចុះបញ្ជី​គណបក្សនយោបាយ​នៅ​ក្រសួងមហាផ្ទៃ ។

ប្រភេទ​កម្មវត្ថុ​នៃ​បណ្ដឹង
សមាសភាព​អ្នកមាន​សិទ្ធិ​ដាក់​បណ្ដឹង
១-ការចុះបញ្ជីគណបក្សនយោបាយនៅ​ក្រសួងមហាផ្ទៃ
គណបក្សនយោបាយ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា(៥ថ្ងៃ​យ៉ាងយូរបន្ទាប់​ពីថ្ងៃ​ទទួល​លិខិត​ជូនដំណឹង​បដិសេធពី​ក្រសួងមហាផ្ទៃ ក្រុមប្រឹក្សាធម្មនុញ្ញ ពិនិត្យ​សំរេច ក្នុង​រយៈពេល ៣០ថ្ងៃ​យ៉ាងយូរ បន្ទាប់ពី​ទទួល​បណ្ដឹង)
២-ការតវ៉ា​ពី​បេក្ខភាព បញ្ជីរាយនាម​បេក្ខជន
សាមីខ្លួន សាមី​គណបក្សនយោបាយ(៥ថ្ងៃ​យ៉ាងយូរ​ បន្ទាប់ ​ពី​ថ្ងៃ​ទទួល លិខិតជូនដំណឹង​បដិសេធ​ពី គជប។ ក្រុមប្រឹក្សាធម្មនុញ្ញ​ពិនិត្យ​សំរេច ក្នុង​រយៈពេល១០ថ្ងៃ យ៉ាងយូរ​បន្ទាប់ពី​ទទួល​បណ្ដឹង)
  ៣-ការសុំ​ចុះឈ្មោះ​បោះឆ្នោត
  - ការបាត់​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត
  - ជំទាស់​នឹង​ការចុះឈ្មោះ​ក្នុង​បញ្ជីបោះឆ្នោត
  - ការរក្សា​ទុក​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត
សាមីខ្លួន​អ្នកតំណាង​ឱ្យ​សាមីខ្លួន (៥ថ្ងៃ​យ៉ាងយូរ​បន្ទាប់​ពិ​ថ្ងៃ​ទទួល​លិខិត​ជូនដំណឹង​បដិសេធ​ពី គជប។ ក្រុមប្រឹក្សាធម្មនុញ្ញ​សំរេច​ក្នុង​រយៈពេល១០ថ្ងៃ យ៉ាងយូរ​បន្ទាប់ពី​ទទួល​បណ្ដឹង)
៤-លទ្ធផល​បណ្ដោះអាសន្ន​នៃ​ការបោះឆ្នោត
  - បណ្ដឹងតវ៉ា​ដោយផ្ទាល់៧២ម៉ោង​ យ៉ាងយូរ​បន្ទាប់ ពីការប្រកាស​លទ្ធ​ផលប​ណ្ដោះ​អាសន្ន​របស់ គជប។
 - បណ្ដឹង​ជំទាស់​នឹង​សេចក្ដីសំរេច​របស់ គ ជ ប ៧២ម៉ោង​យ៉ាងយូរ​បន្ទាប់ពី​ការជូនដំណឹង​របស់ គជប
គណបក្សនយោបាយ​ដែល​បាន​ឈរឈ្មោះ​បោះឆ្នោតក្រុមប្រឹក្សាធម្មនុញ្ញ​ពិនិត្យ​សំរេច​ក្នុង​រយៈពេល១០ថ្ងៃ ទៅ២០ថ្ងៃ ​យ៉ាងយូរ​បន្ទាប់ ពី​ទទួល​បណ្ដឹង

ចប់ សូមអរគុណ!!! 



No comments:

Post a Comment

ប្រធានបទៈ កាតព្វកិច្ចរបស់ភាគីពាក់ព័ន្ធអំពើនីត្យានុកូល

អារម្ភកថា  យើងខ្ញុំជាសិស្សនិស្សិតកំពុងសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកនីតិសាស្ត្រ ឆ្នាំទី៣ ជំនាន់ទី១៤ ឆ្នាំសិក្សា ២០១៧- ២០១៨ នៃវិទ្យាស្ថា...