អារម្ភកថា
យើងខ្ញុំជាសិស្សនិស្សិតកំពុងសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកនីតិសាស្ត្រ ឆ្នាំទី៣ ជំនាន់ទី១៤ ឆ្នាំសិក្សា ២០១៧- ២០១៨ នៃវិទ្យាស្ថានក្រុងអង្គរខេត្តកំពង់ធំនេះ ខ្ញុំសង្ឃឹមថាប្រធានបទស្រាវជ្រាវស្តីពី “ កាតព្វកិច្ចរបស់ភាគី ពាក់ព័ន្ធអំពើនីត្យានុកូល ” ប្រធានបទមុខវិជ្ជា “ នីតិកាតព្វកិច្ច ” នៃថ្នាក់បរិញ្ញាបត្រនីតិសាស្រ្ដ ឆ្នាំទី៣ ឆមាសទី២ នៃវិទ្យាស្ថានក្រុងអង្គរ ខេត្តកំពង់ធំ ដែលសៀវភៅនេះស្រាវជ្រាវ និងប្រមូលផ្តុំមកចងក្រងឡើងនូវខ្លឹមសារខ្លះៗ ដែលត្រូវបានដក់ស្រង់មកពីការសិក្សាផ្នែកទ្រឹស្តីនៅក្នុងសាលា និងការស្រាវ ជ្រាវតាមប្រព័ន្ធអ៊ីនធើណេត និងសៀវភៅច្បាប់ដែលបានកម្ពុជាបានអនុវត្ត និងកំពុងនៅជាធរមាន។
មិនត្រឹមតែប៉ុណ្ណោះ សៀវភៅនេះក៏ជាជំនួយស្មារតីដល់សិស្សនិស្សិតជំនាន់ក្រោយក្នុងការសិក្សាពង្រឹងស្មារតីក្នុងការអនុវត្តច្បាប់នៅក្នុងស្ថាប័នតុលាការ មេធាវី អាជ្ញាសាលា និងមន្ត្រីអនុវត្តច្បាប់ផ្សេងៗ ។
ខ្ញុំសង្ឃឹមថាស្នាដៃនេះនឹងត្រូវបានចូលរួមចំណែកក្នុងការការពារសន្តិសុខ និង សណ្តាប់ធ្នាប់សាធារណៈ អភិវឌ្ឍន៍សង្គមឱ្យមានការរីកចំរើនជឿនលឿនលើគ្រប់វិស័យ ដែលពុំឱ្យកើតមានអស្ថិរភាព នត្ថិភាពនៃបទល្មើស និងពង្រឹងនីតិរដ្ឋក្នុងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋទៅអនាគត់ ដែលប្រជាពេលរដ្ឋជាក្តីសង្ឃឹមនៃសសរស្តម្ភទ្រទ្រង់ប្រទេសជាតិ ទើបគេចាត់ទុកជាសង្គមមួយបានស្របតាមធាតុផ្សំបណ្តាបទដ្ឋាន ឬទម្លាប់ គតិយុត្តិនានានៃសង្គម ដែលចាំបាច់ត្រូវមានប្រជាជន ទឹកដី លទ្ធិប្រជាធិបតេយ្យ និងបទបញ្ញត្តិច្បាប់ជាលំដាប់។
ខ្ញុំសូមសំណូមពរដល់ជនរួមជាតិទាំងអស់ ពិសេសស្ថាប័នតុលាការ ឬស្ថាប័នអនុវត្តច្បាប់នានាផ្តល់ការគាំទ្រ និងចូលរួមចំណែកយ៉ាងសកម្មស្មើៗគ្នានូវ “តួនាទី និងភារកិច្ចរបស់ខ្លួន” ប្រកបដោយចលនា លេចចេញជាផ្លែផ្កានៃឧត្តមប្រយោជន៍ ក្នុងលំហូរសសៃឈាមនៃប្រព័ន្ធយុត្តិធម៌របស់ព្រះរាជាណាចក្រកម្ពុជាយើង។
ក្នុងការជ្រើសរើសប្រធានបទដែលខ្ញុំបានសរសេរនេះ ប្រាដកជាមានចំនុចខ្វះខាត និងមានកំហុសឆ្គងមួយចំនួនជាក់ជាពុំខានឡើយ ហើយស្នាដៃនេះខ្ញុំបានសម្រិតសម្រាងធ្វើជាក្រុមមានគ្នាចំនួនប្រាំនាក់ ហេតុនេះយើងខ្ញុំទាំងអស់គ្នាមានចិត្តសោមនុស្សរីករាយ សម្រាប់ប្រិយមិត្តអ្នកអាន សិក្សាស្រាវជ្រាវ សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ក្នុងការរិះគន់ ក្នុងន័យស្ថាបនាចំពោះប្រធានបទនេះ ខ្ញុំទន្ទឹងរង់ចាំគ្រប់ពេលវេលា។
ខ្ញុំសូមសម្ដែងទឹកចិត្តសមនោសដ៏ស្មោះស្ម័គ្រ និងសេចក្តីគោរពជូនពរដល់ជនរួមជាតិទាំងអស់នៅគ្រប់ទិសទីដែលផ្តល់ជំនឿ និងការគាំទ្រដល់ប្រធានបទនេះយ៉ាងធំធេង។ ដោយផ្អែកតាមការសន្និដ្ឋាននៃការគាំទ្របែបនេះ ខ្ញុំបានខិតខំស្រាវជ្រាវឯកសារដែលពាក់ព័ន្ធនានា រួមទាំងផ្នែកទ្រឹស្តី និងការអនុវត្តជាក់ស្តែងក្នុងស្ថាប័នអនុវត្តច្បាប់ណាមួយ ពិសេសស្ថាប័នតុលាការដែលជាស្ពានយុត្តិធម៌ ។
សេចក្តីថ្លែងអំណរគុណ
ក្នុងនាមយើងខ្ញុំជាសិស្សនិស្សិតថ្នាក់បរិញ្ញាបត្រដែលកំពុងសិក្សា ឯកទេសនីតិសាស្ត្រ ជំនាន់ទី១៤ ឆមាសទី២ ឆ្នាំទី៣ ឆ្នាំសិក្សា ២០១៧-២០១៨ នៃវិទ្យាស្ថានក្រុងអង្គរខេត្តកំពង់ធំ ។
សូមសម្តែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រាវបំផុតចំពោះ ៖
លោកឪពុក អ្នកម្តាយ ដ៏មានគុណធ្ងន់ពុំអាចកាត់ថ្លៃបានចំពោះកូន ដែលលោកខិតខំចិញ្ចឹមបីបាច់ ថែរក្សា ផ្គត់ផ្គង់ ទូន្មានប្រៀនប្រដៅកូនប្រកបដោយព្រហ្មវិហារធម៌ ទាំងកម្លាំងកាយ និងកម្លាំងចិត្ត ដោយក្តីស្រឡាញ់តាំងពីកូនចាប់កំណើតរហូតដល់កូនពេញវ័យ ដោយមិនគិតពីការនឿយហត់ លំបាកយ៉ាងនោះទេ ដើម្បីឱ្យកូនមានអនាគតភ្លឺស្វាង និងបញ្ចប់ការសិក្សាប្រកបដោយជោគជ័យ។
លោកនាយក លោកនាយករង ព្រមទាំងលោក-លោកស្រីសាស្ត្រាចារ្យ ទាំងអស់ នៃវិទ្យាស្ថានក្រុងអង្គរខេត្តកំពង់ធំ ដែលបានប្រឹងប្រែងលះបង់ទាំងកម្លាំងកាយ និងកម្លាំងចិត្តខិតខំបង្ហាត់បង្រៀនផ្ទេរចំណេះវិជ្ជាមកដល់រូបខ្ញុំបាទ នូវគ្រប់មុខវិជ្ជាដ៏មានតម្លៃ និងបានបង្ហាញផ្លូវបង្គាប់ដោយខ្លឹមសារនៃអត្ថបទ ដែលធ្វើឱ្យខ្ញុំបាទទទួលបាន នូវចំនេះដឹងដ៏ខ្ពង់ខ្ពស់មានឧត្តមភាព រហូតរូបខ្ញុំបាទបានបញ្ចប់ការសិក្សាពីមុខវិជ្ជាមួយទៅមុខវិជ្ជាមួយទៀតប្រកបដោយជោគជ័យ ដើម្បីទុកជាទៀនសម្រាប់អុចបំភ្លឺផ្លូវនៃដំណើរជីវិតទៅថ្ងៃអនាគត់។
ជាពិសេស លោកសាស្ត្រាចារ្យ ស៊ន គឹមអុល ដែលបានចំណាយពេលយ៉ាងមមាញឹកដ៏មានតម្លៃបង្ហាត់បង្រៀន ផ្តល់ជាយោបល់ណែនាំ តម្រង់ទិសដល់យើងខ្ញុំក្នុងការសរសេរកិច្ចការស្រាវជ្រាវនេះពោរពេញដោយអត្ថន័យ និងមានខ្លឹមសារល្អតាមទម្រង់។
លោកគ្រូអ្នកគ្រូ ដែលបានធ្វើការបង្ហាត់បង្រៀនដល់ខ្ញុំបាទតាំងពីបឋមសិក្សា អនុវិទ្យាល័យវិទ្យាល័យ រហូតដល់ខ្ញុំបាន បរិញ្ញាបត្រឆ្នាំទី៣នេះប្រកបដោយជោគជ័យ។
ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមថ្លែងអំណរគុណ និងសូមបួងសួងដល់វត្ថុស័ក្តសិទ្ធិមានបារមីទាំងពួងនៅលើសកលលោកយើងនេះ សូមជួយតាមថែរក្សាជនរួមជាតិទាំងអស់ឱ្យសមប្រកប និងជួបប្រទះនូវសេចក្ដីសុខ សេចក្តីចម្រើន ប្រកបដោយពុទ្ធិពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមអរគុណ!
សេចក្ដីផ្ដើម
ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ បន្ទាប់ពីមានមហាវិនាសកម្មដែលបង្កឡើង ដោយរបបដ៏ខ្មៅងងឹងនោះគឺរបបកម្ពុជាប្រជាធិបតេយ្យ ដែលខ្មែរយើងច្រើនហៅថា របបខ្មែរក្រហមពលពត ដែលគ្របដណ្ដប់លើទឹកដីកម្ពុជាអស់រយៈពេល ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ នាពេលកន្លងមកនេះ កម្ពុជាបានជួបប្រទះនូវឧបសគ្គជាច្រើនឥតគណនាបាន កម្ពុជាបានកែប្រែមុខមាត់ថ្មី ដោយការកសាងប្រទេសជាតិលើគ្រប់វិស័យពីបាតដៃទទេ រហូតដល់ទទួលបានសមិទ្ធផលជាច្រើនទាំងផ្លូវសេដ្ឋកិច្ច ហិរញ្ញវត្ថុ ហេដ្ឋារចនសម្ព័ន ជាពិសេសវិស័យច្បាប់នៅកម្ពុជាក៏ចាប់ផ្ដើមរីកចម្រើនកើនឡើងជាលំដាប់គួរឱ្យកត់សម្គាល់ ជាពិសេសវិស័យអប់រំ ។ ខាងក្រោមនេះគឺជាប្រធានបទស្រាវជ្រាវមុខវិជ្ជា នីតិកាតព្វកិច្ច ដែលប្រធាននេះយើងខ្ញុំនឹងលើកយកខ្លឹមសារស្ដីពី “កាតព្វកិច្ចរបស់ភាគីពាក់ព័ន្ធអំពើនីត្យានុកូល” ដើម្បីបង្ហាញត្រួសៗដូចខាងក្រោមនេះ ៖
ក្នុងករណីដែលមានអង្គហេតុមួយបានកើតឡើង រវាងភាគីដែលពុំមានទំនាក់ទំនងគតិយុត្តអ្វីមួយជាមុន ដូចជាទំនាក់ទំនងនៃកិច្ចសន្យា ជាដើម ហើយភាគីម្ខាងបានប្រព្រឹត្តអំពើអ្វីមួយ ដែលធ្វើឲ្យភាគីម្ខាងទៀតទទួលការខូចខាត គឺពិតជាពិបាកក្នុងការដោះស្រាយ ។ ដូចនេះបញ្ញត្តិស្ដីពីអំពើអនីត្យានុកូល ត្រូវបានបង្កើតឡើងដើម្បីបញ្ជាក់អំពីអត្ថិភាពនៃដំណោះស្រាយ ដែលវាកំណត់អំពីការទទួលខុសត្រូវក្នុងការសងសំណងនៃការខូចខាតចំពោះជនរងគ្រោះ ត្រឹមកម្រិតណា និងក្រោមលក្ខខណ្ឌណាមួយ។
អំពើអនីត្យានុកូល គឺជាអំពើដែលផ្ទុយនិងច្បាប់ ផ្ទុយសីលធម៌ល្អរបស់សង្គមដែល ប្រព្រិត្តដោយបុគ្គលម្នាក់ ឬមួយក្រុម ហើយធ្វើប៉ះពាល់ដល់សិទ្ធិសេរីភាព សេចក្តីថ្លៃថ្នូរ បូរណភាពរូបរាងកាយ ឬខូចខាតប្រយោជន៍អ្នកដទៃ។ បុគ្គលដែលបង្កការ ខូចខាត ត្រូវសងការខូចខាតដោយសាមគ្គីភាព ឬទៅតាមភាគដែលខ្លួនបានបង្កនោះ បើអាចបញ្ជាក់ បានអំពីភាគនៃការខូចខាត ដែលខ្លួនបានបង្ក។
ប៉ុន្តែបើបុគ្គលដែលមានអាយុក្រោម១៤ឆ្នាំ ឬបុគ្គលដែលស្ថិតក្នុងស្ថានភាពមិនអាច យល់ដឹង និងវិនច្ឆ័យបានអំពីការ ទទួលខុសត្រូវចំពោះអំពើររបស់ខ្លួនដែលបានប្រព្រិត្តនោះ ដោយសារមានវិបត្តិផ្នែកបញ្ញាស្មារតី ឬមូលហេតុផ្សេងទៀត បុគ្គលនោះមិនទទួលខុសត្រូវ សំណងខូចខាតដោយអំពើអនីត្យានុកូលឡើយ។
សូមអរគុណ!
មាតិកា
អារម្ភកថា
សេចក្ដីថ្លែងអំណរគុណ
សេចក្ដីផ្ដើម
ប្រធានបទៈ
កាតព្វកិច្ចរបស់ភាគីពាក់ព័ន្ធអំពើនីត្យានុកូល
I. និយមន័យ .......................................................................................................................................០១
II. សញ្ញាណទូទៅនៃអំពើអនីត្យានុកូល............................................................................................... ០១
III. ល័ក្ខខ័ណ្ឌ និងការទទួលខុសត្រូវក្នុងការបញ្ជាក់ការបង្ហាញនៃអំពើអនីត្យានុកូលទូទៅ.......................០៣
IV. ការទទួលខុសត្រូវចំពោះអំពើអនីត្យានុកូល.....................................................................................០៣
៤.១. ការទទួលខុសត្រូវចំពោះអំពើអនីត្យានុកូលទូទៅ ..........................................................................០៤
៤.២. ទម្រង់ពិសេសនៃអំពើអនីត្យានុកូល .............................................................................................០៤
៤.៣.ការទទួលខុសត្រូវលើអំពើផ្ទាល់ខ្លួន ..............................................................................................០៤
៤.៤ ការទទួលខុសត្រូវរបស់អ្នកដែលមានករណីយកិច្ចត្រួតពិនិត្យ ........................................................០៥
៤.៥ ការទទួលខុសត្រូវរបស់និយោជក .................................................................................................០៦
៤.៦ អំពើអនីត្យានុកូលរបស់នីតិបុគ្គល .................................................................................................០៦
៤.៧ អំពើអនីត្យានុកូលរបស់មន្ត្រីរាជការ ..............................................................................................០៨
៤.៨ ការទទួលខុសត្រូវរបស់អ្នកកាន់កាប់សត្វ ......................................................................................០៩
៤.៩ ការទទួលខុសត្រូវចំពោះផលិតផលរបស់អ្នកផលិតវត្ថុ .................................................................០៩
៤.១០. ការទទួលខុសត្រូវចំពោះវត្ថុគ្រោះថ្នាក់ .....................................................................................១០
៤.១១ ការទទួលខុសត្រូវចំពោះសំណង់ជាប់នឹងដី ...............................................................................១១
V. អំពើអនីត្យានុកូលរួម ......................................................................................................................១២
VI. ការជួសជុលព្យសនកម្ម .................................................................................................................១២
VI. ការជួសជុលព្យសនកម្ម .................................................................................................................១២
៦.១ សំណងផ្នែកសម្ភារៈ ...................................................................................................................១២
៦.២ សំណងផ្នែករាងកាយ................................................................................................................ ១២
៦.៣ សំណងផ្នែកផ្លូវចិត្ត ....................................................................................................................១៣
ឯកសារយោង ...................................................................................................................................១៤
ប្រធានបទស្ដីពី
|
កាតព្វកិច្ចរបស់ភាគីពាក់ព័ន្ធអំពើនីត្យានុកូល
|
I.
និយមន័យ
អំពើអនីត្យានុកូល
គឺជារបបឲ្យសងការខូចខាត ក្នុងករណីដែលបានបំពាននូវសិទ្ធិ
ឬផលប្រយោជន៍របស់អ្នកដទៃដោយខុសច្បាប់ដោយកំហុសចេតនា ឬអចេតនា ដូចនេះ
បុគ្គលដែលមានសិទ្ធិ
ឬផលប្រយោជន៍របស់ខ្លួនត្រូវបានបំពានគឺមានសិទ្ធិទាមទារនូវសំណងនៃការខូចខាតចំពោះចារី ។
ក្នុងករណីដែលមានអង្គហេតុមួយបានកើតឡើង
រវាងភាគីដែលពុំមានទំនាក់ទំនងគតិយុត្តអ្វីមួយជាមុន ដូចជាទំនាក់ទំនងនៃកិច្ចសន្យា
ជាដើម ហើយភាគីម្ខាងបានប្រព្រឹត្តអំពើអ្វីមួយ ដែលធ្វើឲ្យភាគីម្ខាងទៀតទទួលការខូចខាត គឺពិតជាពិបាកក្នុងការដោះស្រាយ ។
ដូចនេះបញ្ញត្តិស្ដីពីអំពើអនីត្យានុកូល ត្រូវបានបង្កើតឡើងដើម្បីបញ្ជាក់អំពីអត្ថិភាពនៃដំណោះស្រាយ
ដែលវាកំណត់អំពីការទទួលខុសត្រូវក្នុងការសងសំណងនៃការខូចខាតចំពោះជនរងគ្រោះ
ត្រឹមកម្រិតណា និងក្រោមលក្ខខណ្ឌណាមួយ។
II.
សញ្ញាណទូទៅនៃអំពើអនីត្យានុកូល
អំពើអនីត្យានុកូល គឺជាអំពើដែលផ្ទុយនិងច្បាប់
ផ្ទុយសីលធម៌ល្អរបស់សង្គមដែលប្រព្រិត្តដោយបុគ្គលម្នាក់ ឬមួយក្រុម
ហើយធ្វើប៉ះពាល់ដល់សិទ្ធិសេរីភាព សេចក្តីថ្លៃថ្នូរ បូរណភាពរូបរាងកាយ
ឬខូចខាតប្រយោជន៍អ្នកដទៃ។ បុគ្គលដែលបង្កការ ខូចខាត ត្រូវសងការខូចខាតដោយសាមគ្គីភាព
ឬទៅតាមភាគដែលខ្លួនបានបង្កនោះ បើអាចបញ្ជាក់ បានអំពីភាគនៃការខូចខាត ដែលខ្លួនបានបង្ក។
ប៉ុន្តែបើបុគ្គលដែលមានអាយុក្រោម១៤ឆ្នាំ
ឬបុគ្គលដែលស្ថិតក្នុងស្ថានភាពមិនអាច យល់ដឹង និងវិនច្ឆ័យបានអំពីការ
ទទួលខុសត្រូវចំពោះអំពើររបស់ខ្លួនដែលបានប្រព្រិត្តនោះ
ដោយសារមានវិបត្តិផ្នែកបញ្ញាស្មារតី ឬមូលហេតុផ្សេងទៀត បុគ្គលនោះមិនទទួល
ខុសត្រូវ
សំណងខូចខាតដោយអំពើអនីត្យានុកូលឡើយ។
យោងតាមសទានុក្រមនៃក្រមរដ្ឋប្បវេណី អំពើអនីត្យានុកូលសំដៅទៅលើអំពើដែលបំពានដោយខុសច្បាប់ទៅលើសិទ្ធ ឬផលប្រយោជន៍ អ្នកដទៃដោយកំហុសចេតនា ឬអចេតនា ។
បន្ថែមលើនេះនៅក្នុងមាត្រា ៧៤២ (ក្រមរដ្ឋប្បវេណី, ២០០៧)
ជំពូកទី១៦ (អំពើអនីត្យានុកូល) បានធ្វើការកំណត់ថាអំពើអនីត្យានុកូលសំដៅលើអំពើដែលបានប្រព្រឹត្តឡើងដោយមានកំហុសដោយចេតនា
ឬ អចេតនា ហើយដែលអាចជាអំពើណាមួយដូចខាងក្រោម ៖
ក. ធ្វើអំពើបំពានដោយព្យាករទុកជាមុនអំពីការកើតឡើងនៃលទ្ធផល
ហើយទទួលយកការកកើតឡើងនៃលទ្ធផលនេះ ។
ខ. ធ្វើអំពើដែល
បើតាមប្រក្រតីបុគ្គលដែលមានឋានៈនៃការងារ ឬបទពិសោធន៍ស្មើគ្នានឹងអ្នកធ្វើអំពើនេះ
អាចព្យាករទុកជាមុនអំពីការកកើតនៃលទ្ធផលក៏ដោយ
ក៏អ្នកធ្វើអំពើនោះនៅតែពុំបានព្យាករទុកជាមុនអំពើការកើតឡើងនៃលទ្ធផលនោះ
ដោយសារការធ្វេសប្រហែសមិនប្រុងប្រយ័ត្ន ហើយទោះបីជាមានករណីយកិច្ចជៀសវាងនូវលទ្ធផលនោះក៏ដោយ
ក៏នៅតែប្រព្រឹត្តផ្ទុយនឹងករណីយកិច្ចនោះ ។ អំពើអនីត្យនុកូល មានច្រើនបែបច្រើនយ៉ាង
ហើយមិនត្រឹមតែជាគ្រោះថ្នាក់ ឬ ការបង្ខួចបរិស្ថាន ឬ កំហុសក្នុងការព្យាបាលនោះទេ
គឺនៅមានការបំពានលើផលចំណេញ។
ក្នុងករណីដែលអំពើអនីត្យានុកូលបានបំពានទៅលើសិទ្ធិឬ
ផលប្រយោជន៍របស់អ្នកដទៃដោយខុសច្បាប់ដោយកំហុសចេតនា ឬ អចេតនា ឬ អំពើអនីត្យានុកូល
គឺមានន័យថាបុគ្គលម្នាក់ (ចារី)
បានបង្កឲ្យមានការខូចខាតដោយខុសច្បាប់ទៅដល់បុគ្គលផ្សេងទៀត (ជនរងគ្រោះ)
ដោយចេតនា និងអចេតនា
ហើយនាំឲ្យមានការសងនូវសំណងនៃការខូចខាត។ ដូច្នេះបុគ្គលដែលមានសិទ្ធិឬ ផលប្រយោជន៍របស់ខ្លួនដែលត្រូវបានគេរំលោភបំពានមានសិទ្ធិទាមទារនូវសំណងការខូចខាត។
ម៉្យាងវិញទៀត
កម្មវត្ថុនៃសំណងនៃការខូចខាតមិនត្រឹមតែមានការខូចខាតផ្នែកទ្រព្យសម្បត្តិប៉ុណ្ណោះទេ
ប៉ុន្តែរួមមានទាំងការខូចខាតខាងផ្លូវចិត្តទៀតផង។
យើងដឹងហើយថា
អំពើអនីត្យានុកូលតម្រូវឲ្យចារីសងសំណងការខូចខាតខាងសេដ្ឋកិច្ច និងខាងផ្លូវចិត្តចំពោះជនរងគ្រោះដើម្បីទទួលបាននូវយុត្តិធម៌។
ការទទួលខុសត្រូវលើអំពើអនីត្យានុកូល គឺយោងទៅតាមគោលការណ៍នៃការទទួលខុសត្រូវកំហុស
មានន័យថានៅក្នុងសង្គមដែលមានសេរីភាព សេរីភាពខាងអំពើត្រូវបានធានា។
បុគ្គលម្នាក់ៗជាគោលការណ៍មិនត្រូវទទួលខុសត្រូវនោះទេ បើត្រូវទទួលខុសត្រូវចំពោះផលដែលនឹងកើតមានឡើងពីសកម្មភាពឬអាចត្រូវបានព្យាករទុកជាមុនបានក្នុងការបំពាននូវសិទ្ធិឬផលប្រយោជន៍របស់អ្នកដទៃ ចំពោះសកម្មភាពដែលមិនអាចព្យាករដឹងបានពីលទ្ធផលនៃសកម្មភាពនោះជាទូទៅច្បាប់មិនតម្រូវឲ្យទទួលខុសត្រូវទេ ពីព្រោះវានឹងរារាំងដល់សកម្មភាពដោយសេរីទៅវិញ។
ដូចនេះជាទូទៅគោលការណ៍នៃអំពើអនីត្យានុកូលគឺមិនតម្រូវឲ្យមានការទទួលខុសត្រូវទេទោះបីជាមានការខូចខាតក៏ដោយ
ប្រសិនបើអ្នកធ្វើសកម្មភាពនោះមិនធ្វើអំពើដោយមានកំហុសចេតនា ឬ អចេតនានោះ។
តាមទស្សនៈនេះ
ជនដែលបានធ្វើឲ្យអ្នកដទៃរងរបួសដោយគ្មានការប្រុងប្រយ័ត្នសមហេតុផលទេ
ត្រូវទទួលខុសត្រូវចំពោះការរងរបួសនោះ
ចំណែកឯគោលការណ៍នេះធ្វើឲ្យបុគ្គលម្នាក់ៗមុននឹងធ្វើអ្វីមួយ
ត្រូវគិតពិចារណាឲ្យបានហ្មត់ចត់នូវសកម្មភាពរបស់ខ្លួនដើម្បីជៀសវាងនូវការកកើតឡើងនូវលទ្ធផលដែលអាចបង្កជាគ្រោះថ្នាក់ដល់អ្នកដទៃ។
III ល័ក្ខខ័ណ្ឌ និងការទទួលខុសត្រូវក្នុងការបញ្ជាក់ការបង្ហាញ នៃអំពើអនីត្យានុកូលទូទៅ
-បុគ្គលដែលបំពានដោយខុសច្បាប់នូវសិទ្ធិ ឫ ផលប្រយោជនរបស់ជនដទៃដោយកំហុសចេតនា ឫ ដោយកំហុសអចេតនា ត្រូវទទួលខុសត្រូវក្នុងការសងការខូចខាតដែលកើតឡើងដោយអំពើនោះ ។
-បញ្ញត្ដិនៃកថាខណ្ឌទី ១ ខាងលើនេះ ត្រូវយកមកអនុវត្ដដូចគ្នាផងដែរ ចំពោះករណីដែលការខូចខាតបានកើតឡើង ដោយសារមានករណីយកិច្ចធ្វើអំពើណាមួយ តែមិនបានធ្វើអំពើនោះ ។
-ចំពោះកំហុសចេតនា ឫ កំហុសអចេតនារបស់ចារីនេះ ទំនាក់ទំនងនៃហេតុផលរវាងអំពើរបស់អ្នកប្រព្រឹត្ដអំពើបំពាន និង ការកើតឡើងនៃការខូចខាត និង ការខូចខាតដែលកើតមានឡើងលើជនរងគ្រោះ បុគ្គលដែលទាមទារសំណងការខូចខាតនោះ ត្រូវបញ្ជាក់បង្ហាញ លើកលែងតែមានបញ្ញត្ដិពិសេសនៅក្នុងក្រមនេះ ឫ ច្បាប់ផ្សេងទៀត (មាត្រា ៧៤៣នៃក្រមរដ្ឋប្បវេណី ឆ្នាំ២០០៧)។
IV.
ការទទួលខុសត្រូវចំពោះអំពើអនីត្យានុកូល
ការទទួលខុសត្រូវចំពោះអំពើអនីត្យានុកូល
ត្រូវបានទទួលស្គាល់ថាជាការទទួល ខុសត្រូវ ក្នុងការសងសំណងនៃការខូចខាត
រវាងភាគីដែលពុំមានទំនាក់ទំនងគតិយុត្តជាមុន ។
៤.១. ការទទួលខុសត្រូវចំពោះអំពើអនីត្យានុកូលទូទៅ
ទម្រង់នៃការទទួលខុសត្រូវចំពោះអំពើអនីត្យានុកូលទូទៅ
មិនមែនតម្រូវឲ្យ មាន តែការ កើត ឡើងនូវការខូចខាតតែប៉ុណ្ណោះទេ គឺតម្រូវឲ្យមានកំហុសចេតនា
ឬ កំហុសអចេតនា ថែមទៀត។
លក្ខខណ្ឌដែលតម្រូវឲ្យមានកំហុសចេតនា ឬ
កំហុសអចេតនា
អាចធានានូវសេរីភាព របស់ បុគ្គលឯក ជនព្រោះបុគ្គលម្នាក់មិនចាំបាច់ត្រូវទទួលខុសត្រូវចំពោះការខូចខាតទេទោះបីខ្លួនបានធ្វើឲ្យនរណាម្នាក់ទៀតរបួសក៏ដោយ
ព្រោះខ្លួនបានធ្វើអំពើដោយប្រុងប្រយ័ត្នគ្រប់គ្រាន់ ហើយគ្មានកំហុសចេតនា ឬ
កំហុសអចេតនានោះទេ។
ការទទួលខុសត្រូវចំពោះអំពើអនីត្យានុកូលទូទៅគឺ
ជាការទទួលខុសត្រូវចំពោះអំពើផ្ទាល់ខ្លួនដែលបានប្រព្រឹត្តទៅលើអ្នកដទៃ ។
អំពើផ្ទាល់ខ្លួននោះត្រូវជាអំពើដែលបំពានដោយខុសច្បាប់នូវសិទ្ធិឬផលប្រយោជន៍របស់ជនដទៃដោយកំហុសចេតនាឬអចេតនាឬការមិនបានបំពេញករណីកិច្ចដែលខ្លួនត្រូវធ្វើ។
ម្យ៉ាងទៀតអំពើអនីត្យានុកូលនោះត្រូវតែមានទំនាក់ទំនងហេតុផលរវាងអំពើរបស់អ្នកប្រព្រឹត្តអំពើបំពាននិងការកើតឡើងនៃការខូចខាតនិងការខូចខាតដែលកើតឡើងលើជនរងគ្រោះ ។
៤.២. ទម្រង់ពិសេសនៃអំពើអនីត្យានុកូល
ក្រៅពីអំពើអនីត្យានុកូលទូទៅក្រមរដ្ឋប្បវេណីបានបញ្ញតិ្តអំពីទម្រង់មួយទៀត
គឺអំពើអនីត្យានុកូល ដែលជាទម្រង់ពិសេស។ ទាក់ទងទៅនឹងទម្រង់នេះ
ក្រមរដ្ឋប្បវេណីគឺបានបញ្ញត្តិអំពើប្រធាន ឬ
បុគ្គលដែលមានកាតព្វកិច្ចក្នុងការទទួលខុសត្រូវព្រមជាមួយនឹងលក្ខខណ្ឌនានា
ស្ដីពីទម្រង់ពិសេសនៃអំពើអនីត្យានុកូលនេះ។
ការទទួលខុសត្រូវចំពោះអំពើអនីត្យានុកូលទាំងអស់នេះអាចហៅបានថាជាការទទួលខុសត្រូវចំពោះអំពើអនីត្យានុកូលរបស់អ្នកដទៃ។
៤.៣.ការទទួលខុសត្រូវលើអំពើផ្ទាល់ខ្លួន
នីតិជនដែលបានប្រព្រិត្តកំហុសបង្កអោយមានគ្រោះថ្នាក់
ការខូខាតឬបាត់បង់ផលប្រយោជន៍របស់អ្នកដទៃ ជននោះត្រូវទទួលខុសត្រូវចំពោះអំពើបស់ខ្លួនដោយហេតុថាបានបង្កើត កំហុសបណ្តាលអោយមានព្យសនកម្ម
និងមានចំណងហេតុ និងផល។
កំហុស
គឺជាអំពើប្រព្រឹត្តដោយចេតនា ឬអចេតនា ដែលបង្កការខូចខាតដល់អ្នកដទៃ។
កំហុសចេតនា ជាអំពើបំពាន ដោយព្យាករទុកជាមុនថា
នឹងមានលទ្ធផលកើតឡើង ហើយទទួល យកនូវលទ្ធផលនោះ។ កំហុសអចេតនា ជាអំពើបើតាម ប្រក្រតី
បុគ្គលដែលមានឋានៈនៃការងារ ឬ បទពិសោធន៍ស្មើគ្នានឹងអ្នកប្រព្រឹត្ត
អាចព្យាករទុកជាមុននៃលទ្ធផលក៏ដោយ ក៏អ្នក ប្រព្រឹត្តនៅតែ មិនយល់ដឹង និងវិនិច្ឆ័យបានអំពីលទ្ធផលនោះ
ដោយសារការធ្វេសប្រហែស ការមិនប្រុងប្រ យ័ត្ន ទោះបីជាមានករណីយកិច្ចជៀសវាង
ក៏នៅតែប្រព្រឹត្តបំពាន។
ព្យសនកម្ម
គឺជាការបង្កការខូចខាតផ្នែកសម្ភារៈ រាងកាយ ផ្លូវចិត្តដល់អ្នកដទៃដែលកើត
ចេញពីកំហុសចេតនា ឬអចេតនា។
ចំណងហេតុ និងផល
ជាទំនាក់ទំនងរវាងអំពើ និងព្យសនកម្ម ដែលបានកើតឡើង បើតាមប្រក្រតីបើគ្មានអំពើបំពាន
ក៏គ្មានការខូចខាត ឬលទ្ធផលកើតឡើងដែរ។
៤.៤ ការទទួលខុសត្រូវរបស់អ្នកដែលមានករណីយកិច្ចត្រួតពិនិត្យ
ដូចមានចែងក្នុងក្រមរដ្ឋប្បវេណី
អំពីជនមួយចំនួនដែលត្រូវបានកម្រិតសមត្ថភាពដូចជា៖
អនីតិជន (មាត្រា ១៧ ) ជននៅក្រោមអាណាព្យាបាលទូទៅ (មាត្រា២៤)
និងជននៅក្រោមហិតូបត្ថម្ភ (មាត្រា ២៨)
ដែលជនទាំងនេះត្រូវការជាចាំបាច់ឲ្យមានអ្នកគ្រប់ គ្រងឬ អ្នកតំណាងរបស់ខ្លួន
ព្រោះថាពួកគេពុំមានឬ មានសមត្ថភាពតិចតូច ក្នុងការវិនិឆ្ឆ័យ ឬ ស្វែងយល់ពីសកម្មភាពរបស់ខ្លួនឲ្យបានច្បាស់លាស់នោះទេ។
ដូចនេះហើយទើបក្រមរដ្ឋប្បវេណីបានបញ្ញត្តិ
អំពីការទទួលខុសត្រូវចំពោះអំពើទាំងឡាយណារបស់ជនដែលត្រូវបានកម្រិតសមត្ថភាព
ដែលបានបង្កជាព្យាសនកម្ម ឬ ប៉ះពាល់ដល់អ្នកដទៃដោយអ្នកមានករណីយកិច្ចត្រួតពិនិត្យ។
ជាក់ស្ដែង នៅក្នុងមាត្រា ៧៤៦ នៃក្រមរដ្ឋប្បវេណី បានចែងអំពីអ្នកដែលមានករណីយកិច្ចត្រួតពិនិត្យ
មានន័យថាអ្នកដែលច្បាប់បានកំណត់ក្នុងការគ្រប់គ្រង ឬត្រួតពិនិត្យលើជនដែលត្រូវបានកម្រិតសមត្ថភាពទាំងនោះដូចជាអ្នកមានអំណាចមេបាអ្នកអាណាព្យាបាលអ្នកអាណាព្យាបាលទូទៅនិងហិតូបត្ថម្ភកៈ
ដែលត្រូវទទួលខុសត្រូវចំពោះអំពើដែលអ្នកស្ថិតក្រោមការគ្រប់គ្រងបានធ្វើហើយ និងបង្កឲ្យមានការខូតខាតចំពោះអ្នកដទៃ។
ទោះជាយ៉ាងណាក៏មានអញ្ញត្រកម្មផងដែរ
ចំពោះការទទួលខុសត្រូវរបស់អ្នកដែលមានករណីយ កិច្ចត្រួតពិនិត្យដូចជា
ចំពោះអនីតិជនដែលមានអាយុចាប់ពី ១៤ ឆ្នាំ ដល់ក្រោម ១៨ ឆ្នាំ
បើពួកគេបានប្រព្រឹត្តអំពើបំពានណាមួយដ៏អ្នកដទៃនោះ ត្រូវមានការទទួលខុសត្រូវដោយសាមគី្គភាពរវាងអនីតិជននោះ
និងអ្នកដែលមានករណីយកិច្ចត្រួតពិនិត្យ (មាត្រា៧៤៦ ក.ថ ២)។ ម្យ៉ាងទៀត
ប្រសិនអ្នកដែលមានករណីកិច្ចត្រួតពិនិត្យបានបញ្ជាក់ថាខ្លួនបានបំពេញករណីកិច្ចត្រួតពិនិត្យជាប្រក្រតី
នោះអាចរួចផុតពីការទទួលខុសត្រូវក្នុងការសងការខូចខាតបាន(មាត្រា ៧៤៦ ក.ថ ៣)
។
៤.៥ ការទទួលខុសត្រូវរបស់និយោជក
និយោជក
ជាអ្នកប្រើនិយោជិតឲ្យធ្វើសកម្មភាពណាមួយ ដើម្បីរកផលចំណេញឲ្យខ្លួនហេតុនេះហើយ
ចំពោះអំពើអនីត្យានុកូលដែលបង្កឡើងដោយនិយោជិតក្នុងការអនុវត្តកិច្ចការ
និយោជកត្រូវទទួលខុសត្រូវជំនួសនិយោជិត។
យោងតាមមាត្រា
៧៤៧ លក្ខខណ្ឌនៃការទទួលខុសត្រូវរបស់និយោជក គឺមានដូចជា ៖
-បុគ្គលដែលត្រូវទទួលខុសត្រូវអាចជានិយោជក ដែលប្រើនិយោជិតដើម្បីអនុវត្តកិច្ចការ
ឬ បុគ្គលដែលស្ថិតក្នុងឋានៈត្រូវត្រួតពិនិត្យនិយោជិតជំនួសនិយោជក។
-ការបង្កការខូចខាតកើតចេញសកម្មភាពអនុវត្តការងារ
-និយោជិតមានកំហុសចេតនា ឬអចេតនា និយោជកត្រូវទទួលខុសត្រូវ
ទោះបីជាខ្លួនគ្មានកំហុសក៏ដោយ នេះជាប្រភេទនៃការទទួលខុសត្រូវដែលមានលក្ខណៈតឹងតែង ។
មួយវិញទៀត អ្នកត្រួតពិនិត្យនិយោជិតជំនួសនិយោជក ក៏ត្រូវទទួលខុសត្រូវផងដែរ
ប៉ុន្តែបើក្នុងករណីដែលបុគ្គលនោះបានត្រួតពិនិត្យត្រឹមត្រួវហើយ
នោះអាចយកមកបញ្ជាក់ដើម្បីរួចផុតពីការទទួលខុសត្រូវចំពោះការខូតខាតនោះបាន(មាត្រា
៧៤៧ ក.ថ ២)។ បើយោងទៅតាមកថាខណ្ឌទី
៣ នៃមាត្រា ៧៤៧ ឃើញថា និយោជក ឬអ្នកត្រួតពិនិត្យជំនួសនិយោជក
អាចទាមទារសំណងពីនយោជិតបាន អាស្រ័យទៅតាមកម្រិតនៃកំហុសរបស់និយោជិតនោះ។ យើងដឹងថា
និយោជិតជាចារីផ្ទាល់ នោះត្រូវមានកាតព្វកិច្ចសងការខូតខាតរួមជាមួយនិយោជក ឬ
អ្នកត្រួតពិនិត្យជំនួសយោជក ប៉ុន្តែនិយោជក ឬ អ្នកត្រួតពិនិត្យជំនួសនិយោជកមិនអាចទាមទារសំណងបានទេប្រសិនបើទំហំនៃកំហុសមានកម្រិតតិចតួច។
៤.៦ អំពើអនីត្យានុកូលរបស់នីតិបុគ្គល
ទាក់ទងនិងការទទួលខុសត្រូវចំពោះអំពើអនីត្យានុកូលរបស់នីតិបុគ្គលនេះដែរ
បើយោងទៅតាមមាត្រា ៧៤៨ នៃក្រមរដ្ឋប្បវេណី
ឃើញថាមានលក្ខណៈប្រហាក់ប្រហែលទៅនិងបញ្ញត្តិនៃការទទួលខុសត្រូវរបស់និយោកជកផងដែរ
ព្រោះថាវាស្ថិតក្នុងស្ថានភាពមួយដូចគ្នាដែលកើតចេញពីបុគ្គលដែលធ្វើការនៅក្នុងរោងចក្រសហគ្រាស ឬ ក្រុមហ៊ុនណាមួយ ។
ប៉ុន្តែវាមានភាពខុសគ្នាមួយចំនួនដូចជា ៖
-ក្នុងករណីអំពើអនីត្យានុកូលរបស់នីតិបុគ្គល
អ្នកប្រព្រឹត្តអំពើបំពានគឺត្រូវបានកម្រិតចំពោះសមាជិកនាយក ឬ
អ្នកតំណាងស្របច្បាប់របស់នីតិបុគ្គលនោះចំណែកក្នុងករណីនៃការទទួលខុសត្រូវរបស់និយោជក
គ្មានការកំណត់បែបនេះទេ
តែជាការទទួលខុសត្រូវរបស់រូបវ័ន្តបុគ្គលម្នាក់ដែលជានិយោជកចំពោះ អំពើរបស់វូបវ័ន្តបុគ្គលម្នាក់ទៀតដែលជានិយោជិត។
-នីតិបុគ្គលមិនអាចធ្វើការតវ៉ាដើម្បីរួចផុតពីការទទួលខុសត្រូវ
ដូចជាការតវ៉ានៅក្នុងករណីនៃការទទួលខុសត្រូវ របស់បុគ្គលដែលត្រួតពិនិត្យជំនួសនិយោជកដោយអះអាងពីការគ្រប់គ្រងត្រឹមត្រូវបានឡើយ
។
ចំពោះអំពើអនីត្យានុកូលដែលបានប្រព្រឹត្តដោយអ្នកតំណាងរបស់នីតិបុគ្គលគឺសាមីខ្លួនអ្នក
តំណាងនោះជាអ្នកទទួលខុសត្រូវ
ហើយក្រៅពីនេះនីតិបុគ្គលក៏ត្រូវទទួលខុសត្រូវផង
ដែរ។
ពាក់ព័ន្ធនឹងការទទួលខុសត្រូវចំពោះអំពើអនីត្យានុកូលរបស់នីតិបុគ្គលពុំមានបញ្ញត្តិ
លើកលែងដូចការទទួលខុសត្រូវរបស់និយោជកទេពោលគឺមានភាពតឹងតែងជាងដោយ
ហេតុថាទំនាក់ទំនងរវាងអ្នកតំណាងនឹងនីតិបុគ្គល
គឺមានភាពជិតស្និទ្ធណាស់។
លើសពីនេះទៅទៀតអំពើរបស់ស្ថាប័នតំណាង
គឺជាអំពើរបស់នីតិបុគ្គលនោះតែម្តង។
ឧទាហរណ៍ៈ អ្នកតំណាងក្រុមហ៊ុនកម្នាក់បានធ្វើសកម្មភាពអនុវត្តភារកិច្ចដោយចុះកិច្ច
សន្យាមួយដែលក្នុងនាមបម្រើផលប្រយោជន៍ឲ្យក្រុមហ៊ុន
តែកិច្ចសន្យានោះបែរជាមាន
ផលប៉ះពាល់ដល់ផលប្រយោជន៍ របស់បុគ្គលដែលជាភាគីនៃកិច្ចសន្យាដោយខុសច្បាប់
ដែលទាមទារឲ្យមានការទទួលខុសត្រូវសងការខូចខាតដល់ភាគីរងគ្រោះ។
ក្នុងករណីនេះនីតិបុគ្គលពោល
គឺក្រុមហ៊ុនត្រូវទទួលខុសត្រូវចំពោះអំពើរបស់អ្នកតំណាង
នោះជាដាច់ខាត ដោយមិនអាចលើកឡើងនូវហេតុផលដើម្បីរួចផុតពីការទទួលខុសត្រូវ
ឡើយ ។ទោះជាយ៉ាងណានីតិបុគ្គលអាចទាមទារសំណង
ពីអ្នកតំណាងដែលបានប្រព្រឹត្តអំពើ
បង្កការខូចខាតនោះ ។ (មាត្រា៧៤៨ កថាខណ្ឌ២ នៃក្រមរដ្ឋប្បវេណី)។
៤.៧ អំពើអនីត្យានុកូលរបស់មន្ត្រីរាជការ
ជាបញ្ញត្តិមួយថ្មី
ដែលបង្ហាញពីសមភាពរវាងរដ្ឋ និងប្រជាពលរដ្ឋដោយសារតែរដ្ឋគឺមាននូវអំណាចមួយដែលហៅថា
បុព្វសិទ្ធិនៃអំណាចសាធារណៈ ដែលនៅក្នុងន័យនេះគឺគ្មានទេសមភាពរវាងរដ្ឋ
និងប្រជាពលរដ្ឋនោះ ។
ប៉ុន្តែក្នុងទិដ្ឋភាពនេះមិនមានន័យថាប្រជាពលរដ្ឋត្រូវតែមានសមភាពជាមួយរដ្ឋគ្រប់កាលៈទេសៈនោះទេ
គឺថាប្រជាពលរដ្ឋមានសិទ្ធិប្តឹងទាមទារសំណងការខូតខាតពីរដ្ឋបានដូចមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ
(មាត្រា ៣៩) តែប៉ុណ្ណោះ។
ដោយអនុលោមទៅតាមស្មារតីនៃរដ្ឋធម្មនុញ្ញ
ទើបក្រមរដ្ឋប្បវេណី ត្រង់មាត្រា ៧៤៩ បានបញ្ញត្តិអំពីអនីត្យានុកូលរបស់មន្ត្រីរាជការ និងបញ្ជាក់អំពីលក្ខខណ្ឌដូចជា ៖
-បុគ្គលប្រព្រឹត្តអំពើអនីត្យានុកូលត្រូវជាមន្ត្រីរាជការ
-ប្រព្រឹត្តអំពើក្នុងពេលទទួលនូវការអនុវត្តអំណាចសាធារណៈ
ជាលក្ខខណ្ឌមួយដែលតម្រូវឲ្យមានជាដាច់ខាត
ដូចនេះសកម្មភាពឯកជនរបស់មន្ត្រីរាជការមិនបណ្តាលឲ្យមានការទទួលខុសត្រូវរបស់រដ្ឋ ។
-បង្កការខូចខាតដល់អ្នកដទៃដោយខុសច្បាប់
ដោយកំហុសចេតនា ឬ ដោយកំហុសអចេតនា យោងតាមមាត្រា ៧៤៩ កថាខណ្ឌទី១
មន្ត្រីសាធារណៈផ្ទាល់មិនទទួលខុសត្រូវចំពោះអំពើបំពានទេ ប៉ុន្តែមានតែរដ្ឋប៉ុណ្ណោះ
ដែលត្រូវទទួលខុសត្រូវចំពោះអំពើអនីត្យានុកូលនៅពេលអនុវត្តនូវអំណាចសាធារណៈរបស់រដ្ឋ ឬ
ស្ថាប័នសាធារណៈ ។
រដ្ឋ ឬ
ស្ថាប័នសាធារណអាចទាមទារសំណងបានតែនៅពេលដែលមន្ត្រីរាជការបានបំពានករណីយកិច្ចធ្ងន់ធ្ងរ
(មាត្រា ៧៤៩ ក.ថ ២) ។
ចំពោះចំណុចខុសគ្នាទៅនឹងការទទួលខុសត្រូវរបស់និយោជក
គឺពុំមានបញ្ញត្តិលើកលែងសម្រាប់រដ្ឋ ឬ
អង្គការសង្គមដើម្បីរួចផុតពីការទទួលខុសត្រូវនោះទេ ហើយការទាមទារសំណងដោយរដ្ឋ ឬ
ដោយអង្គការសង្គមចំពោះសាមីខ្លួនជាមន្ត្រីរាជការអាចធ្វើទៅបាន
តែក្នុងករណីដែលមានការធ្វើសកម្មភាពផ្ទុយនឹងករណីយកិច្ចធ្ងន់ធ្ងរតែប៉ុណ្ណោះ។
ឧទាហរណ៍ៈ កម្លាំងមានសមត្ថកិច្ច
ទទួលបានអំណាចបង្រ្កាបបទល្មើសដែលកើតមានក៏ប៉ុន្តែ ក្នុងពេលអនុវត្តភារកិច្ចនោះដោយមានការប្រើប្រាស់កម្លាំងបាញ់ប្រឆាំងនឹងការបង្រ្កាបរបស់សមត្ថកិច្ចពីសំណាក់ជនល្មើសសមត្ថកិច្ច
ក៏សម្រេចប្រើប្រាស់កម្លាំងដើម្បីទប់ទល់នឹងជនល្មើសវិញ។ ក្នុងខណៈដែលសមត្ថកិច្ចសម្រេចប្រើប្រាស់អាវុធស្រាប់តែគ្រាប់កាំភ្លើងរបស់សមត្ថកិច្ចម្នាក់បានផ្លាតទៅត្រូវប្រជាពលរដ្ឋម្នាក់បណ្តាលឲ្យរងរបួស។
ដូចនេះស្ថាប័នដែលជាអ្នកតំណាងឲ្យសមត្ថកិច្ចនេះត្រូវទទួលខុសត្រូវចំពោះអំពើរបស់មន្ត្រីនោះដែលបានបង្កការខូចខាតដល់ជនរងគ្រោះ។
ទោះជាយ៉ាងនេះប្រសិនបើរកឃើញថា សមត្ថកិច្ចនោះបានបំពានករណីយកិច្ចជៀសវាងនូវការបង្កការខូចខាតធ្ងន់ធ្ងរដោយធ្វើការបាញ់តបតជាមួយជនល្មើសក្នុងទីប្រជុំជននោះស្ថាប័នតំណាងមន្ត្រីនោះអាចទាមទារសំណងពីមន្ត្រីនោះបាន។
៤.៨. ការទទួលខុសត្រូវរបស់អ្នកកាន់កាប់សត្វ
យោងតាមមាត្រា ៧៥០ នៃក្រមរដ្ឋប្បវេណី
មិនបានបង្ហាញពីកំហុស (ចេតនា ឬអចេតនា)
របស់អ្នកកាន់កាប់សត្វនោះទេ ដូចនេះអ្នកកាន់កាប់សត្វត្រូវទទួលខុសត្រូវក្នុងការសងការ
ខូតខាតប្រសិនបើមានទោះជានៅពេលដែលអ្នកកាន់កាប់នោះបានបង្ហាញថាខ្លួនបាន
គ្រប់គ្រងដោយត្រឹមត្រូវនិងគ្មានកំហុសក៏ដោយ ។ចំពោះលក្ខខណ្ឌនៃការទទួលខុសត្រូវ
របស់អ្នកកាន់កាប់នេះទៀតសោត គឺត្រូវតែជាអ្នកកាន់កាប់សត្វដែលបានបណ្តាលឲ្យមាន
ការខូចខាតដល់អ្នកដទៃ
ព្រមទាំង ទំនាក់ទំនងរវាងហេតុ និងផលជាចាំបាច់ ទើបអាចនាំឲ្យមានការទទួលខុសត្រូវ។
ការពិចារណាលើលក្ខខណ្ឌចំពោះអ្នកកាន់កាប់សត្វ
គឺមិនចាំបាច់ថាអ្នកកាន់កាប់សត្វនោះមានកំហុស ឬ គ្មានកំហុសនោះទេមានន័យថា
អ្នកកាន់កាប់ត្រូវតែទទួលខុសត្រូវដោយគ្មានកំហុស
ដែលមិនអាចមានការអនុគ្រោះឲ្យរួចផុតពីកាទទួលខុសត្រូវទេ។
ឧទាហរណ៍ៈ ការបណ្តែតបណ្តោយឲ្យសត្វគោរបស់ខ្លួនដើរពាលវាលលើថ្នល់ហើយសត្វបង្កឲ្យអ្នកដទៃមានគ្រោះថ្នាក់ចរាចរណ៍រងរបួសជាដើម។
៤.៩ ការទទួលខុសត្រូវចំពោះផលិតផលរបស់អ្នកផលិតវត្ថុ
តាមក្រមរដ្ឋប្បវេណី
មាត្រា ១១៩ បានផ្តល់និយមន័យលើវត្ថុ ថា គឺសំដៅលើរបស់ដែលមានរូបរាងជាសារធាតុឧស្ម័ន
ជាសារធាតុរាវ និងសាធាតុរឹង។
វត្ថុអាចជាចលនវត្ថុ និងអចលវត្ថុ ដោយសារវត្ថុទាំងនេះអាចប៉ះពាល់ដល់មនុស្ស
ដែល
កើតចេញពីអ្នកគ្រប់គ្រង ឬអ្នកផលិតវត្ថុទាំងនោះ ដូចនេះហើយទើបមាត្រា ៧៥១ នៃក្រម
រដ្ឋប្បវេណី
បានបញ្ញត្តិអំពីការទទួលខុសត្រូវចំពោះផលិតផលរបស់អ្នកផលិតវត្ថុនោះ ។
ចំពោះការទទួលខុសត្រូវរបស់អ្នកផលិតវត្ថុនោះ ត្រូវតែកើតចេញពី
ការមានវិការៈនាំឲ្យ
មានគ្រោះថ្នាក់មិនសមហេតុផល និងបណ្តាលឲ្យការខូចខាតដល់អ្នកដទៃ ។
យោងតាមមាត្រា ៧៥១ អ្នកដែលត្រូវបានកំណត់ថាត្រូវទទួលខុសត្រូវរួមមាន
៖
-អ្នកដែលផលិតចលនវត្ថុដែលផ្សំដោយគ្រឿង ឬ
វត្ថុធាតុដើមដែលមានវិការៈ
-អ្នកនាំចូល
-បុគ្គលដែលបានដាក់សញ្ញានៃនាមករណ៍របស់ខ្លួននៅលើចលនវត្ថុ
ក៏ត្រូវចាត់ទុកថាជា
អ្នកផលិតដែរហើយត្រូវទទួលខុសត្រូវផងដែរក្នុងករណីដែលអ្នកប្រើប្រាស់ ឬអ្នកបរិ
ភោគ ឬអ្នកដទៃទៀត មានការខូចខាតដោយសារតែទំនិញ (ផលិតផល) ដែលអ្នកផលិត
បានលក់មានវិការៈ អ្នកផលិតត្រូវទទួលខុសត្រូវនូវសំណងនៃការខូចខាតនោះ
បន្ថែមលើ
នេះអ្នកដែលប្រើប្រាស់នូវផលិតផលដែលមានវិការៈនោះអាចទាមទារឲ្យអ្នកផលិតទទួល
ខុសត្រូវ
ដោយគ្រាន់តែបញ្ជាក់ភស្ដុតាងអំពីវិការៈប៉ុណ្ណោះ គឺមិនចាំបាច់បញ្ជាក់ភស្តុតាង
ថាអ្នកផលិតមានកំហុសនោះទេ។
ឧទាហរណ៍ៈ ផលិតករផ្ទាល់ឬអ្នកដែលត្រូវចាត់ទុកជាផលិតករត្រូវទទួលខុសត្រូវចំពោះផលិតផលរបស់ខ្លួនដែលមានផ្ទុកទៅដោយសារធាតុដែលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពរបស់អ្នកប្រើប្រាស់។
ប៉ុន្តែបញ្ញត្តិការទាមទារនេះមិនអាចធ្វើបានទេចំពោះករណីដែលមិនអាចប្រមាណនូវវិការៈនោះតាមកម្រិតវិទ្យាសាស្ត្រ នៃបច្ចេកទេស
ដែលមាននៅក្នុងសម័យដែលផលិតនោះ (មាត្រា ៧៥១ ក.ថ ១) ។
៤.១០. ការទទួលខុសត្រូវចំពោះវត្ថុគ្រោះថ្នាក់
បើពិនិត្យតាមមាត្រា ៧៥២ យើងឃើញថា វត្ថុដែលមានកំណត់នៅក្នុងចំនុចនេះសុទ្ធសឹង
តែជាប្រភេទវត្ថុដែលមានអត្រាគ្រោះថា្នក់ខ្ពស់ដូចជាគ្រឿងផ្ទុះវត្ថុធាតុវិទ្យុសកម្មវត្ថុធាតុ
គីមីដែលមានជាតិពុលអតិសុខុមប្រាណឧត្បាតឬគ្រឿងដែលមានកម្រិតគ្រោះថ្នាក់ផ្សេង
ទៀត
ឬរថយន្តនិងគ្រឿងចក្រសម្រាប់ដឹកជញ្ជូនផ្សេងៗ។ ដូចនេះទាមទារឲ្យមានការគ្រប់
គ្រងឲ្យបានហ្មត់ចត់
។ ដូចនេះប្រសិនបើវត្ថុទាំងនោះបានបង្កឲ្យមានការខូតខាតដល់អ្នក
ដទៃ
នោះកម្មសិទ្ធិករត្រូវទទួលខុសត្រូវក្នុងការសងការខូតខាតទាំងនោះ ដែលកើតចេញពីកំហុសរបស់ខ្លួន។
ឧទាហរណ៍ៈ រោងចក្រនុយក្លេអ៊ែរមួយកន្លែងបានធ្លាយធាតុវិទ្យុសកម្មតាមបំពង់់ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋដែលនៅក្បែរនោះយ៉ាងធ្ងន់ធ្ងរ។
ដូចនេះម្ចាស់កម្មសិទ្ធិរោងចក្រនោះត្រូវទទួលខុសត្រូវចំពោះសំណងខូចខាតដល់ជនរងគ្រោះទាំងអស់។
ប៉ុន្តែកម្មសិទ្ធិករក៏មានសិទ្ធិក្នុងការតវ៉ាក្នុងការមិនទទួលខុសត្រូវបានដែរ
ក្នុងករណីប្រធានសក្កិ ការគ្រប់គ្រងវត្ថុដោយគ្មានវិការៈហើយការខូចខាតបណ្តាលមកពីអំពើរបស់ជនរងគ្រោះ
ឬ តតិយជនឧទាហរណ៍ករណីខាងលើដដែលបើការលេចធ្លាយធាតុវិទ្យុសកម្មនោះ បណ្តាលមកពីគ្រោះធម្មជាតិធ្ងន់ធ្ងរដែលមិនអាចទប់ស្កាត់បានហើយខ្លួនបានគ្រប់គ្រងដោយត្រឹមត្រូវ
និងព្យាយាមធ្វើគ្រប់បែបយ៉ាងដើម្បីជៀសវាងបង្កផលប៉ះពាល់
ហើយនោះនោះកម្មសិទ្ធិករអាចរួចផុតពីការទទួលខុសត្រូវបាន។
៤.១១ ការទទួលខុសត្រូវចំពោះសំណង់ជាប់នឹងដី
នេះជាចំនុចមួយសំខាន់ផងដែរ
ដែលកំណត់ពីផលវិបាកនានាទាក់ទងនិងការគ្រប់គ្រងសំណង់ដែលជាប់នឹងដី
ក្នុងករណីសំណង់នោះបានបង្កការខូចខាត ឬប៉ះពាល់ដល់ផលប្រយោជន៍របស់អ្នកដទៃ ។
ហេតុនេះហើយមាត្រា ៧៥៣ (ក.ថ២) បានបញ្ញត្តិអំពីបញ្ហាទាំងនេះ
ចំពោះវិការៈដែលកើតចេញពីសំណង់ដែលជាប់នឹងដីនោះ
ហើយត្រូវមានការទទួលខុសត្រូវចំពោះការខូតខាតទាំងឡាយ ពីកម្មសិទ្ធិករ
និងអ្នកគ្រប់គ្រងសំណង់នោះដោយសាមគ្គីដែលត្រូវកណត់ទៅតាមកម្រិតនៃការបង្កឲ្យមានវិការៈនៃការសាងសង់
ឬគ្រប់គ្រង។
ឧទាហរណ៍ៈ
អាគារពាណិជ្ជកម្មដែលមានកម្ពស់៤០ជាន់មួយកន្លែងបានបង្កការខូចខាតដល់អ្នកដទៃក្នុងពេលកំពុងសាងសង់ពោល
គឺមានការធ្លាក់នូវបំណែកកញ្ចក់នៃអាគារមកលើអ្នកធ្វើដំណើរក្បែរនោះបណ្តាលឲ្យមានរបួសធ្ងន់។
ដូចនេះទាំងម្ចាស់អាគារនិងអ្នកគ្រប់គ្រងការសាងសង់ត្រូវទទួលខុសត្រូវសងការខូចខាត
ដល់ជនរងគ្រោះដោយសាមគ្គី។
ប៉ុន្តែអ្នកគ្រប់គ្រងអាចរួចផុតពីការទទួលខុសត្រូវបានកាលណាមានភស្តុតាងបញ្ជាក់ថាខ្លួនបានធ្វើការគ្រប់គ្រងដោយត្រឹមត្រូវ(មាត្រា
៧៥៣ ក.ថ១) ។
V. អំពើអនីត្យានុកូលរួម
បញ្ញត្តិនេះមានចែងក្នុងមាត្រា ៧៥៤
ប្រសិនបើការខួតខាតដែលបានកើតឡើងដោយសារអំពើរបស់បុគ្គលច្រើននាក់រួមគ្នា
អ្នកប្រព្រឹត្តិអំពើនីមួយៗ ត្រួវទទួលខុសត្រូវក្នុងការសងការខូចខាតដោយសាមគ្គីភាព។
ចំពោះទំហំនៃសំណងសងការខូចខាតវិញ
បើសិនជាអំពើរួមគ្នាពាក់ព័ន្ធជិតស្និតដូចជាករណីនៃការសមគំនិតគ្នា ជាដើម ចារីម្នាក់ៗ
ត្រូវទទួលខុសត្រូវដោយសាមគ្គីភាពនូវសំណងនៃការខូចខាតទាំងទាំងអស់។
ក្នុងករណីដែលទំនាក់ទំនង មិនសូវជិតស្និតទេអ្នកប្រព្រឹត្តអំពើបំពាន
អាចទទួលខុសត្រូវក្នុងការសងការខូចខាតតាមសមាមាត្រនៃភាគដែលខ្លួនបានបង្ក ។
សូមសំគាល់ថាសូម្បីតែនៅក្នុងករណីដែលគ្មានទំនាក់ទំនងជិតស្និត
ប៉ុន្តែអ្នកប្រព្រឹត្តអំពើបំពាន
មិនអាចបញ្ជាក់អំពីភាគនៃអំពើដែលខ្លួនបានបង្កឲ្យមានការខូចខាត
ជននោះមិនអាចរួចផុតពីការទទួលខុសត្រូវក្នុងការសងការខូចខាតទាំងអស់បានទេ។
ប្រសិនបើជនម្នាក់ក្នុងចំណោមអ្នកប្រព្រឹត្តបានសងការខូចខាតទាំងអស់ដោយចេញចំណាយរបស់ខ្លួនជននោះអាចទាមទារសំណងពីអ្នកផ្សេងទៀតដែលបានចូលរួមប្រព្រឹត្តអំពើអនីត្យនុកូលនោះបានតាមសមាមាត្រាដែលជនម្នាក់ៗបានបង្ក។
VI.
ការជួសជុលព្យសនកម្ម
៦.១.សំណងផ្នែកសម្ភារៈ
អំពើអនីត្យាកូល
ដែលបណ្ដាលឱ្យមានការបែកបាក់ បាត់បង់ខូចខាតនូវវត្ថុ ឬទ្រព្យសម្បត្តិ របស់អ្នកដទៃ។ ជនរងគ្រោះពីអំពើនោះ
អាចទាមទារនូវសំណងតម្លៃនៃវត្ថុ ឬទ្រព្យសម្បត្តិ ដែល បែកបាក់ឬសោហ៊ុយជួសជុលជាអាទិ៍។
៦.២.សំណងផ្នែករាងកាយ
ជនរងគ្រោះពីការបំពានរូបរាងកាយ
អាចទាមទារសំណងការខូចខាតចំពោះទ្រព្យសម្បតិ្ត រួមទាំងសោហ៊ុយព្យាបាល
ប្រាក់ចំណូលដែលមិនបានទទួលនៅក្នុងពេលព្យាបាល និងប្រាក់
ចំណូលនៅពេលអនាគតដោយសារផលវិបាកដែលបន្សល់ ទុកក្រោយពីការព្យាបាល។
បើអំពើអនីត្យានុកូលបណ្ដាលឱ្យបាត់បង់ដល់ជីវិត
ជនរងគ្រោះអាចទទួលសិទ្ធិទាមទាររាល់ការ ចំណាយផ្សេងៗដែលបានបាត់បង់
ឬមានករណីយកិច្ចត្រូវបង់ និងប្រាក់ចំណូល
ដែលមិនបាន
ទទួលចាប់ពីក្រោយពេលរងគ្រោះរហូតដល់ទទួល មរណភាព។
បុគ្គលដែលមានសិទ្ធិទទួល
អាហារកាតព្វកិច្ចដោយច្បាប់ ទំនៀមទម្លាប់ឬដោយកិច្ចសន្យាអាចទាមទារនូវទ្រព្យសម្បត្តិដែល
ខ្លួនមិនបានទទួលដោយមរណភាពរបស់ជនរងគ្រោះ សោហ៊ុយចេញជំនួសជនរងគ្រោះ និងសោ
ហ៊ុយធ្វើបុណ្យ សពជាអាទិ៍។
៦.៣.សំណងផ្នែកផ្លូវចិត្ត
ជនរងគ្រោះក៏អាចទាមទារសំណងខូចខាត
ដោយអំពើអនីត្យានុកូលដែលធ្វើឱ្យប៉ះពាល់ ដល់កិត្តិយស កេរ្ដិ៍ឈ្មោះ សតិអារម្មណ៍
ឬឱ្យចុះខ្សោយខាងបញ្ញាស្មារតី ដែលបានកើតឡើង ចំពោះខ្លួន។
សិទ្ធិទាមទារសំណងនៃការខូចខាត
ដោយអំពើអនីត្យានុកូលត្រូវរលត់ បើអំឡុងពេល ៣ឆ្នាំបានកន្លងហួស បន្ទាប់ពី
ពេលដែលជនរងគ្រោះ ឬអ្នកតំណាងបានដឹងថា អាចទាមទារ
សំណងការខូចខាតចំពោះអ្នកប្រព្រឹត្តអំពើបំពានបាន ឬបើអំឡុង ពេល១០ឆ្នាំបានកន្លងហួស
បន្ទាប់ពីអំពើអនីត្យានុកូលបានប្រព្រឹត្ត។
ឯកសារយោង
-ក្រមរដ្ឋប្បវេណី
នៃព្រះរាជាណាចក្រកម្ពុជា ប្រកាសឱ្យប្រើប្រាស់នៅថ្ងៃទី ០៨-១២-ឆ្នាំ២០០៧ ។
-មេរៀនស្ដីពី
នីតិកាតព្វកិច្ច របស់លោកស្រី ចាំង ស៊ីណាត
។
-https://besdoungnisith.wordpress.com/
-https://thimhorn.wordpress.com/
-www.google.com
-www.google.translate.com
-https://chournpisey.blospot.com
No comments:
Post a Comment