សូមស្វាគមន៍មកកាន់ប្លក់ របស់យើងខ្ញុំ សូមជួយ Like និង Share ប្លក់របស់យើងខ្ញុំផង ដើម្បីជាកម្លាំងចិត្តដល់យើងខ្ញុំ ហើយយើងខ្ញុំនឹងខិតខំកែប្រែនូវរាល់កំហុសឆ្គងដែលកើតមានដោយអចេតនា និងខិតខំស្វែងរកនូវអ្វីដែលថ្មីៗមកចែកជូនប្រិយមិត្តជាបន្ដទៀត សូមអរគុណ!!!

Monday, July 16, 2018

ប្រធានបទៈ កាតព្វកិច្ចរបស់ភាគីពាក់ព័ន្ធអំពើនីត្យានុកូល


អារម្ភកថា 
យើងខ្ញុំជាសិស្សនិស្សិតកំពុងសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកនីតិសាស្ត្រ ឆ្នាំទី៣ ជំនាន់ទី១៤ ឆ្នាំសិក្សា ២០១៧- ២០១៨ នៃវិទ្យាស្ថានក្រុងអង្គរខេត្តកំពង់ធំនេះ ខ្ញុំសង្ឃឹមថាប្រធានបទស្រាវជ្រាវស្តីពី “ កាតព្វកិច្ចរបស់ភាគី ពាក់​ព័ន្ធអំពើនីត្យានុកូល ” ប្រធានបទមុខវិជ្ជា “ នីតិកាតព្វកិច្ច ” នៃថ្នាក់បរិញ្ញាបត្រនីតិសាស្រ្ដ ឆ្នាំទី៣ ឆមាសទី២ នៃវិទ្យាស្ថានក្រុងអង្គរ ខេត្តកំពង់ធំ ដែលសៀវភៅនេះស្រាវជ្រាវ និងប្រមូលផ្​តុំ​មកចង​ក្រង​ឡើង​នូវ​ខ្លឹម​​សារខ្លះៗ ដែលត្រូវបានដក់ស្រង់មកពីការសិក្សាផ្នែកទ្រឹស្តីនៅក្នុងសាលា និងការស្រាវ ជ្រាវតាម​ប្រព័ន្ធ​អ៊ីនធើណេត និងសៀវភៅច្បាប់ដែលបានកម្ពុជាបានអនុវត្ត និងកំពុងនៅជាធរមាន។ មិនត្រឹមតែ​ប៉ុណ្ណោះ សៀវភៅនេះក៏ជាជំនួយស្មារតីដល់សិស្សនិស្សិតជំនាន់​ក្រោយក្នុងការសិក្សា​ពង្រឹងស្មារតី​ក្នុងការ​អនុវត្ត​​​ច្បាប់នៅក្នុងស្ថាប័នតុលាការ មេធាវី អាជ្ញាសាលា និងមន្ត្រីអនុវត្តច្បាប់ផ្សេងៗ ។ ខ្ញុំសង្ឃឹមថាស្នាដៃ​នេះ​នឹង​ត្រូវបានចូលរួមចំណែកក្នុងការការពារសន្តិសុខ និង សណ្តាប់ធ្នាប់សាធារណៈ អភិវឌ្ឍន៍​សង្គម​ឱ្យ​មាន​​ការរីកចំរើនជឿនលឿនលើគ្រប់វិស័យ ដែលពុំឱ្យកើតមានអស្ថិរភាព នត្ថិភាពនៃបទល្មើស និងពង្រឹង​នីតិរដ្ឋក្នុងបំណងប្រាថ្នា​របស់ប្រជាពលរដ្ឋទៅអនាគត់ ដែលប្រជាពេលរដ្ឋជាក្តីសង្ឃឹម​នៃសសរស្តម្​ភទ្រ​ទ្រង់​ប្រទេស​ជាតិ ទើបគេចាត់ទុកជាសង្គមមួយបានស្របតាមធាតុផ្សំបណ្តាបទដ្ឋាន ឬទម្លាប់ គតិយុត្តិនានា​នៃ​សង្គម ដែលចាំបាច់ត្រូវមានប្រជាជន ទឹកដី លទ្ធិប្រជាធិបតេយ្យ និងបទបញ្ញត្តិច្បាប់ជាលំដាប់។ ខ្ញុំសូម​សំណូម​​ពរដល់ជនរួមជាតិទាំងអស់ ពិសេសស្ថាប័នតុលាការ ឬស្ថាប័នអនុវត្តច្បាប់នានាផ្តល់ការគាំទ្រ និងចូល​​រួម​ចំណែកយ៉ាងសកម្មស្មើៗគ្នានូវ “តួនាទី និងភារកិច្ចរបស់ខ្លួន” ប្រកបដោយចលនា លេចចេញជា​ផ្លែផ្កា​នៃឧត្តមប្រយោជន៍ ក្នុងលំហូរសសៃឈាមនៃប្រព័ន្ធយុត្តិធម៌របស់ព្រះរាជាណាចក្រកម្ពុជាយើង។ ក្នុងការជ្រើស​រើសប្រធានបទដែលខ្ញុំបានសរសេរនេះ ប្រាដកជាមានចំនុចខ្វះខាត និងមានកំហុស​ឆ្គងមួយ​ចំនួនជាក់ជាពុំខានឡើយ ហើយស្នាដៃនេះខ្ញុំបានសម្រិតសម្រាងធ្វើជាក្រុមមានគ្នាចំនួនប្រាំនាក់ ហេតុនេះ​យើង​​ខ្ញុំទាំងអស់គ្នាមានចិត្តសោមនុស្សរីករាយ សម្រាប់ប្រិយមិត្តអ្នកអាន សិក្សាស្រាវជ្រាវ សិស្សានុសិស្ស លោក​​គ្រូអ្នកគ្រូ ក្នុងការរិះគន់ ក្នុងន័យស្ថាបនាចំពោះប្រធានបទនេះ ខ្ញុំទន្ទឹងរង់ចាំគ្រប់ពេលវេលា។ ខ្ញុំសូម​សម្ដែង​​​ទឹកចិត្តសមនោសដ៏ស្មោះស្ម័គ្រ និងសេចក្តីគោរពជូនពរដល់​ជនរួមជាតិទាំងអស់នៅ​គ្រប់ទិសទីដែល​ផ្តល់​ជំនឿ និងការគាំទ្រដល់ប្រធានបទនេះយ៉ាងធំធេង។ ដោយផ្អែកតាមការសន្និដ្ឋាននៃការគាំទ្របែបនេះ ខ្ញុំបានខិតខំស្រាវជ្រាវឯកសារដែលពាក់ព័ន្ធនានា រួមទាំងផ្នែកទ្រឹស្តី និងការអនុវត្តជាក់ស្តែង​ក្នុងស្ថាប័ន​អនុវត្តច្បាប់ណាមួយ ពិសេសស្ថាប័នតុលាការដែលជាស្ពានយុត្តិធម៌ ។

សេចក្តីថ្លែងអំណរគុណ
ក្នុងនាមយើងខ្ញុំជាសិស្សនិស្សិតថ្នាក់បរិញ្ញាបត្រដែលកំពុងសិក្សា ឯកទេសនីតិសាស្ត្រ ជំនាន់ទី១៤ ឆមាស​ទី២ ឆ្នាំទី៣ ឆ្នាំសិក្សា ២០១៧-២០១៨ នៃវិទ្យាស្ថានក្រុងអង្គរខេត្តកំពង់ធំ ។ សូមសម្តែងនូវការគោរព​ដឹង​គុណ​យ៉ាងជ្រាលជ្រាវបំផុតចំពោះ ៖ លោកឪពុក អ្នកម្តាយ ដ៏មានគុណធ្ងន់ពុំអាចកាត់ថ្លៃបានចំពោះកូន ដែល​​លោក​ខិតខំចិញ្ចឹមបីបាច់ ថែរក្សា ផ្គត់ផ្គង់ ទូន្មានប្រៀនប្រដៅកូនប្រកបដោយព្រហ្មវិហារធម៌ ទាំងកម្លាំង​កាយ និងកម្លាំងចិត្ត ដោយក្តីស្រឡាញ់តាំងពីកូនចាប់កំណើតរហូតដល់កូនពេញវ័យ ដោយមិនគិតពីការ​នឿយ​​ហត់ លំបាកយ៉ាងនោះទេ ដើម្បីឱ្យកូនមានអនាគតភ្លឺស្វាង និងបញ្ចប់ការសិក្សាប្រកប​ដោយ​ជោគជ័យ។ លោកនាយក លោកនាយករង ព្រមទាំងលោក-លោកស្រីសាស្ត្រាចារ្យ ទាំងអស់ នៃវិទ្យាស្ថាន​ក្រុងអង្គរ​ខេត្តកំពង់ធំ ដែលបានប្រឹងប្រែងលះបង់ទាំងកម្លាំងកាយ និងកម្លាំងចិត្តខិត​ខំបង្ហាត់​បង្រៀន​ផ្ទេរ​ចំណេះ​​​វិជ្ជាមកដល់រូបខ្ញុំបាទ នូវគ្រប់មុខវិជ្ជាដ៏មានតម្លៃ និងបានបង្ហាញផ្លូវបង្គាប់ដោយខ្លឹមសារនៃអត្ថបទ ដែល​​ធ្វើឱ្យខ្ញុំ​បាទទទួលបាន នូវចំនេះដឹងដ៏ខ្ពង់ខ្ពស់មានឧត្តមភាព រហូតរូបខ្ញុំបាទបានបញ្ចប់ការ​សិក្សា​ពីមុខ​វិជ្ជា​មួយទៅមុខវិជ្ជាមួយទៀតប្រកបដោយជោគជ័យ ដើម្បីទុកជាទៀនសម្រាប់អុចបំភ្លឺផ្លូវនៃ​ដំណើរ​ជីវិត​ទៅ​ថ្ងៃ​អនាគត់។ ជាពិសេស លោកសាស្ត្រាចារ្យ ស៊ន គឹមអុល ដែលបានចំណាយពេលយ៉ាងមមាញឹក​ដ៏មាន​តម្លៃ​បង្ហាត់បង្រៀន ផ្តល់ជាយោបល់ណែនាំ តម្រង់ទិសដល់យើងខ្ញុំក្នុងការសរសេរ​កិច្ចការស្រាវ​ជ្រាវ​នេះពោរ​ពេញ​ដោយអត្ថន័យ និងមានខ្លឹមសារល្អតាមទម្រង់។ លោកគ្រូអ្នកគ្រូ ដែលបានធ្វើការបង្ហាត់​បង្រៀនដល់ខ្ញុំ​បាទ​​តាំង​ពីបឋមសិក្សា អនុវិទ្យាល័យវិទ្យាល័យ រហូតដល់ខ្ញុំបាន បរិញ្ញាបត្រឆ្នាំទី៣នេះ​ប្រកបដោយ​ជោគ​ជ័យ។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមថ្លែងអំណរគុណ និងសូមបួងសួងដល់វត្ថុស័ក្ត​សិទ្ធិមានបារមី​ទាំងពួងនៅ​លើ​សកលលោកយើងនេះ សូមជួយតាមថែរក្សាជនរួមជាតិទាំងអស់ឱ្យសមប្រកប និងជួបប្រទះនូវសេចក្ដី​សុខ សេចក្តីចម្រើន ប្រកបដោយពុទ្ធិពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
 សូមអរគុណ!

 សេចក្ដីផ្ដើម
ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ បន្ទាប់ពីមានមហាវិនាសកម្មដែលបង្កឡើង ដោយរបបដ៏ខ្មៅងងឹង​នោះគឺ​​​​​​​របបកម្ពុជាប្រជាធិបតេយ្យ ដែលខ្មែរយើងច្រើនហៅថា របបខ្មែរក្រហមពលពត ដែលគ្របដណ្ដប់លើ​ទឹ​កដីក​ម្ពុជាអស់​រយៈពេល ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ នាពេលកន្លងមកនេះ កម្ពុជាបានជួបប្រទះ​នូវ​ឧបសគ្​គជាច្រើនឥតគណនាបាន កម្ពុជាបានកែប្រែមុខមាត់ថ្មី ដោយការកសាងប្រទេសជាតិលើគ្រប់វិស័យពីបាត​ដៃទទេ រហូតដល់ទទួលបានសមិទ្ធផលជាច្រើនទាំងផ្លូវសេដ្ឋកិច្ច ហិរញ្ញវត្ថុ ហេដ្ឋារចនសម្ព័ន ជា​ពិសេស​វិស័យ​​​ច្បាប់នៅកម្ពុជាក៏ចាប់ផ្ដើមរីកចម្រើនកើនឡើងជាលំដាប់គួរឱ្យកត់សម្គាល់ ជាពិសេសវិស័យអប់រំ ។ ខាងក្រោមនេះគឺជាប្រធានបទស្រាវជ្រាវមុខវិជ្ជា នីតិកាតព្វកិច្ច ដែលប្រធាននេះយើងខ្ញុំនឹង​លើក​យក​ខ្លឹមសារស្ដីពី “កាតព្វកិច្ចរបស់ភាគីពាក់ព័ន្ធអំពើនីត្យានុកូល” ដើម្បីបង្ហាញត្រួសៗដូចខាងក្រោមនេះ ៖ ក្នុងករណីដែលមានអង្គហេតុមួយបានកើតឡើង រវាងភាគីដែលពុំមានទំនាក់ទំនងគតិយុត្តអ្វីមួយជាមុន ដូច​ជា​​ទំនាក់ទំនងនៃកិច្ចសន្យា ជាដើម ហើយភាគីម្ខាងបានប្រព្រឹត្តអំពើអ្វីមួយ ដែលធ្វើឲ្យភាគីម្ខាង​ទៀត​ទទួល​ការខូច​ខាត គឺពិតជាពិបាកក្នុងការដោះស្រាយ ។ ដូចនេះបញ្ញត្តិស្ដីពីអំពើអនីត្យានុកូល ត្រូវបានបង្កើតឡើង​ដើម្បី​​​បញ្ជាក់អំពីអត្ថិភាពនៃដំណោះស្រាយ ដែលវាកំណត់អំពីការទទួលខុសត្រូវក្នុងការសងសំណងនៃការ​ខូច​ខាតចំពោះជនរងគ្រោះ ត្រឹមកម្រិតណា និងក្រោមលក្ខខណ្ឌណាមួយ។ អំពើអនីត្យានុកូល គឺជាអំពើ​ដែល​ផ្ទុយនិងច្បាប់ ផ្ទុយសីលធម៌ល្អរបស់សង្គមដែល ប្រព្រិត្តដោយបុគ្គលម្នាក់ ឬមួយក្រុម ហើយធ្វើប៉ះ​ពាល់​ដល់​សិទ្ធិសេរីភាព សេចក្តីថ្លៃថ្នូរ បូរណភាពរូបរាងកាយ ឬខូចខាតប្រយោជន៍អ្នកដទៃ។ បុគ្គលដែលបង្កការ ខូចខាត ត្រូវសងការខូចខាតដោយសាមគ្គីភាព ឬទៅតាមភាគដែលខ្លួនបានបង្កនោះ បើអាចបញ្ជាក់ បានអំពី​ភាគ​នៃការខូចខាត ដែលខ្លួនបានបង្ក។ ប៉ុន្តែបើបុគ្គលដែលមានអាយុក្រោម១៤ឆ្នាំ ឬបុគ្គលដែលស្ថិតក្នុង​ស្ថាន​​ភាពមិនអាច យល់ដឹង និងវិនច្ឆ័យបានអំពីការ ទទួលខុសត្រូវចំពោះអំពើររបស់​ខ្លួនដែលបាន​ប្រព្រិត្ត​នោះ ដោយសារមានវិបត្តិផ្នែកបញ្ញាស្មារតី ឬមូលហេតុផ្សេងទៀត បុគ្គលនោះមិនទទួលខុសត្រូវ សំណង​ខូចខាត​​​ដោយអំពើអនីត្យានុកូលឡើយ។ 
សូមអរគុណ!

មាតិកា 
អារម្ភកថា
សេចក្ដីថ្លែងអំណរគុណ
សេចក្ដីផ្ដើម 
ប្រធានបទៈ កាតព្វកិច្ចរបស់ភាគីពាក់ព័ន្ធអំពើនីត្យានុកូល
 I. និយមន័យ .......................................................................................................................................០១
 II. សញ្ញាណទូទៅនៃអំពើអនីត្យានុកូល............................................................................................... ០១
III. ល័ក្ខខ័ណ្ឌ និងការទទួលខុសត្រូវក្នុងការបញ្ជាក់ការបង្ហាញនៃអំពើអនីត្យានុកូលទូទៅ.......................០៣
 IV. ការទទួលខុសត្រូវចំពោះអំពើអនីត្យានុកូល.....................................................................................០៣
៤.១. ការទទួលខុសត្រូវចំពោះអំពើអនីត្យានុកូលទូទៅ ..........................................................................០៤
៤.២. ទម្រង់ពិសេសនៃអំពើអនីត្យានុកូល .............................................................................................០៤
៤.៣.ការទទួលខុសត្រូវលើអំពើផ្ទាល់ខ្លួន ..............................................................................................០៤
៤.៤ ការទទួលខុសត្រូវរបស់អ្នកដែលមានករណីយកិច្ចត្រួតពិនិត្យ ........................................................០៥
៤.៥ ការទទួលខុសត្រូវរបស់និយោជក .................................................................................................០៦
៤.៦ អំពើអនីត្យានុកូលរបស់នីតិបុគ្គល .................................................................................................០៦
៤.៧ អំពើអនីត្យានុកូលរបស់មន្ត្រីរាជការ ..............................................................................................០៨
៤.៨ ការទទួលខុសត្រូវរបស់អ្នកកាន់កាប់សត្វ ......................................................................................០៩
 ៤.៩ ការទទួលខុសត្រូវចំពោះផលិតផលរបស់អ្នកផលិតវត្ថុ .................................................................០៩
 ៤.១០. ការទទួលខុសត្រូវចំពោះវត្ថុគ្រោះថ្នាក់ .....................................................................................១០ 
៤.១១ ការទទួលខុសត្រូវចំពោះសំណង់ជាប់នឹងដី ...............................................................................១១
 V. អំពើអនីត្យានុកូលរួម ......................................................................................................................១២
VI. ការជួសជុលព្យសនកម្ម .................................................................................................................១២
 ៦.១ សំណងផ្នែកសម្ភារៈ ...................................................................................................................១២
 ៦.២ សំណងផ្នែករាងកាយ................................................................................................................ ១២
 ៦.៣ សំណងផ្នែកផ្លូវចិត្ត ....................................................................................................................១៣
 ឯកសារយោង ...................................................................................................................................១៤

Monday, July 31, 2017

កត្តាមូលដ្ឋាននៃការរៀបចំដែនដីនគរូបនីយកម្ម



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា​ ព្រះមហាក្សត្រ

វិទ្យាស្ថានក្រុងអង្គរ
ANGKORCITY INSTITUTE


មហាវិទ្យាល័យនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច
Faculty of Law and Economic

នីតិនគរូនីយកម្ម
LAW OF URBANIZATION

កិច្ចការស្រាវជ្រាវ
ប្រធានបទ
កត្តាមូលដ្ឋាននៃការរៀបចំដែនដីនគរូបនីយកម្ម
បង្រៀនដោយសាស្រ្ដាចារ្យ ប៉ុល សារិទ្ធ

ស្រាវជ្រាវដោយសិស្សនិស្សិតច្បាប់ ជំនាន់ទី១៤

ទីន សុភ័ក្រមន្នី
TIN  SOPEAKMONY

ជួន ពិសី
CHOURN PISEY

វ៉ាន់ ស្រីនិច
VAN SREYNICH

កេត គឹមស្រ៊ីម
KET KIMSRIM

អ៊ុន គឹមស៊ីន
ORN KIMSIN

ស៊ីម សុវណ្ណ
SIM SOVANN

ឆ្នាំសិក្សាៈ ២០១៦ - ២០១៧

មាតិកា

សេចក្ដីផ្ដើម................................................................................................................ ០២

              I.              កត្តាភូមិសាស្រ្ដកម្ពុជា..................................................................................... ០៣

១.១ សណ្ឋានដីទូទៅ.................................................................................................................. ០៤

   ១.២ ដីទំនាបមានជីវជាតិ........................................................................................................... ០៤

   ១.៣ ភ្នំភាគខាងជើង................................................................................................................. ០៥

១.៤ តំបន់ខ្ពង់រាបភាគខាងកើត................................................................................................... ០៥

១.៥ អាកាសធាតុ........................................................................................................................ ០៥

១.៦ ដីសើម.............................................................................................................................. ០៥

           II.              កត្តាប្រវត្តិសាស្រ្ដ..................................................................................................... ០៦

        III.              កត្តាវប្បធម៍............................................................................................... ០៧

        IV.              តក្តាដង់ស៊ីតេប្រជាជន ឆ្នាំ២០១៦..................................................................... ០៩

           V.              កត្តានយោបាយ........................................................................................... ០៩

៥.១ ព្រឹទ្ធសភា........................................................................................................................... ១០

៥.២ រដ្ឋសភាជាតិ....................................................................................................................... ១១

៥.៣ អំណាចតុលាការ................................................................................................................. ១១



សេចក្ដីផ្ដើម

ស្ថិតក្នុងបរិបទនៃការក៏សាងប្រទេសជាតិឡើងវិញលើគ្រប់វិស័យ បន្ទាប់ពីមានមហាវិនាសកម្មដែលបង្កឡើង ដោយរបបកម្ពុជាប្រជាធិបតេយ្យ ដែលខ្មែរយើងច្រើនហៅថា របបខ្មែរក្រហមពលពត ដែលគ្របដណ្ដប់លើកម្ពុជាអស់រយៈពេល ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ នាពេលកន្លងមកនេះ កម្ពុជាបានជួបប្រទះនូវឧបសគ្គជាច្រើនឥតគណនាបាន ។

នៅក្រោយរដ្ឋធម្មនុញ្ញ​ថ្មី​ត្រូវ​បានអនុម័ត​នៅ​ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៩៣មក កម្ពុជាបានកែប្រែរបបនយោ​បាយ ទីផ្សារពីទីផ្សារផែនការ មកទីផ្សារស៊េរី ដែលបង្កភាពងាយស្រួលដល់បណ្ដាឈ្មួញក្នុងស្រុក និងក្រៅស្រុកចូលមកធ្វើការវិនិយោគលើគ្រប់វិស័យជាពិសេស វីស័យហេដ្ឋារចនាចម្ព័ន្ធគឺសំដៅលើការរៀបចំដែនដីនគរូបនីយកម្ម ដែលធ្វើឱ្យប្រទេសកម្ពុជាយើងចាប់ផ្ដើមមានការីកចម្រើន ជាបន្ដបន្ទាប់ដោយសារកែប្រែរបបនយោ​បាយ​ទីផ្សារនេះបានធ្វើឱ្យកម្ពុជាមាទំនាក់ទំនងយ៉ាងស្អិតរមួយជាមួយបណ្ដាប្រទេសនៅអាស៊ីអាគ្នេយ៍ ដោយសារលក្ខខណ្ឌធម្មជាតិអំណោយផល និងការឈានទៅមុខនៃការរីកលូតលាស់ជាមុខមាត់ថ្មីនៅលើឆាកអន្ដរជាតិ។

 កម្ពុជាជាប្រទេស ដែលមានអាសធាតុក្ដៅសើម គឺជាតំបន់ដែលទទួលឥទ្ធិពលខ្យល់មូសុង ជាទូទៅមានរុក្ខជាតិលូតលាស់ខៀវស្រស់បំព្រងរយៈពេលពេញមួយឆ្នាំ ។
ផ្អែកតាមឯកសារស្រាវជ្រាវរបស់បុរាវិទូមួយចំនួនបានបញ្ជាក់ថាកម្ពុជាមានការវិវត្តវិស័យនគរូបនីយកម្មនេះតាំងពីសម័យមុនអង្គរ និងសម័យក្រោយអង្គរមកម្លេះ សព្វថ្ងៃនេះដោយមានការរីកចម្រើនផ្នែកវិទ្យាសាស្រ្ដ និងសេដ្ឋកិច្ចទីផ្សារស៊េរី នៃសាកលភាវរូបនីយកម្មព្រមទាំងមានការអភិវឌ្ឍន៍ និងមានការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ចពីសំណាក់សង្គមជាតិ និងអន្ដរជាតិ ធ្វើឱ្យកម្ពុជាកែប្រែមុខមាត់ថ្មី និងមានឱកាសប្រកួតប្រជែងលើគ្រប់វិស័យនៅលើឆាកអន្ដរជាតិ។
សូមអគុណ!

តួនាទី និងភារកិច្ចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
     

                                         

វិទ្យាស្ថានក្រុងអង្គរ
Angkor City Intitute


មហាវិទ្យាល័យនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច
Faculty of Law

កិច្ចការស្រាវជ្រាវ
 Assignment

ប្រធានបទ
តួនាទី និងភារកិច្ចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ

ស្រាវជ្រាវដោយសិស្សនិស្សិត

ទីន សុភ័ក្រមន្នី TIN  SOPEAKMONY
ជួន ពិសី CHOUR N PISEY


មាតិកា

អារម្ភកថា................................................................................................................. ០២

              I.              ប្រវត្ដិក្រុមប្រឹក្សាធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា

១.   ប្រវត្តិក្រុមប្រឹក្សាធម្មនុញ្ញ.......................................................................................... ០៤

    ២.   សាធារណរដ្ឋខ្មែរ..................................................................................................... ០៤

    ៣.  កម្ពុជាប្រជាធិបតេយ................................................................................................ ០៤

៤.   រដ្ឋកម្ពុជា.................................................................................................................. ០៥

៥.   ព្រះរាជាណាចក្រកម្ពុជាទី២..................................................................................... ០៥


           II.              ក្រុមប្រឹក្សាធម្មនុញ្ញជាអ្វី?............................................................................................ ០៦


        III.              និមិត្តសញ្ញា និងរចនាសម្ព័ន្ធក្រុមប្រឹក្សាធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា

១.   និមិត្តសញ្ញា.............................................................................................................. ០៦

២.   រចនាសម្ព័ន្ធនៃក្រុមប្រឹក្សាធម្មនុញ្ញ.............................................................................០៦

     ក )    ព្រះមហាក្សត្រ និងក្រុមប្រឹក្សាធម្មនុញ្ញ.............................................................. ០៦

     ខ )    ក្រុមប្រឹក្សាធម្មនុញ្ញ និងប្រជានុរាស្រ្ដ................................................................. ០៧

     គ )    ក្រុមប្រឹក្សាធម្មនុញ្ញ និងគណបក្សនយោបាយ................................................... ០

     ឃ )   ក្រុមប្រឹក្សាធម្មនុញ្ញបកស្រាយ.......................................................................... ០៨

     ង)     ក្រុមប្រឹក្សាធម្មនុញ្ញ និងអធិបតេយ្យជាតិ........................................................... ០៩


        IV.              សមាសភាព និងនីតិវិធី របស់ក្រុមប្រឹក្សាធម្មនុញ

១.   សមាសភាព............................................................................................................. ០៩
២.   នីតិវិធី...................................................................................................................... ១១
៣. តួនាទី និងភារកិច្ចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ.................................................................... ១២
       ក)   សិទ្ធិ​ដាក់​សំណើសុំ​ពិនិត្យ​ធម្មនុញ្ញភាព​នៃ​ច្បាប់................................................. ១២
       ខ )​  សិទ្ធិ​ដាក់​បណ្ដឹងតវ៉ា​ដែល​ទាក់ទង​នឹង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ... ១៣

អារម្ភកថា

ស្ថិតក្នុងបរិបទនៃការក៏សាងប្រទេសជាតិឡើងវិញលើគ្រប់វិស័យ បន្ទាប់ពីមានមហាវិនាសកម្មដែលបង្កឡើង ដោយរបបខ្មែរក្រហមរយៈពេល ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ នាពេលកន្លងមកនេះ កម្ពុជាបានជួបប្រទះនូវឧបសគ្គជាច្រើនឥតគណនាបាន។
រដ្ឋធម្មនុញ្ញ​ថ្មី​ដែល​បានអនុម័ត​នៅ​ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៩៣ ដោយ​សភាធម្មនុញ្ញ​ដែល​កើតចេញពី​ការបោះឆ្នោត​រៀបចំ​ដោយ​អង្គការ សហប្រជាជាតិ ពី​ឆ្នាំ ១៩៩៣ ត្រូវបាន​ប្រកាស​ឱ្យប្រើ​នៅ​ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ១៩៩៣ ។ នេះ​គឺជា​ការវិល​ត្រលប់​ទៅរក​ឥទ្ធិពល​ប​ស្ចឹ​ម​ប្រទេស​ជា ថ្មី​ម្ដងទៀត ។
គួរ​កត់​សំគាល់​ដែរ​ថា រដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ ត្រូវបានធ្វើ​វិសោធនកម្ម ចំនួន២លើក​មកហើយ លើក​ទី១ នៅ​ថ្ងៃទី ១៤ ខែ ​កក្ដ​ដា ឆ្នាំ ១៩៩៧ ដើម្បី​ធ្វើប្រតិភូកម្ម​ព្រះ​ហ​ស្ថ​លេខា​ព្រះមហាក្សត្រ​ទៅជូន​ប្រមុខរដ្ឋស្ដីទី និងលើក​ទី ២ នៅ​ថ្ងៃទី ៨ ខែ សីហា ឆ្នាំ ១៩៩៩ ដើម្បី​ប​ងើ់្ក​ត ព្រឹទ្ធសភា ។

តួនាទី និងភារកិច្ចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ


              I.     ប្រវត្តិក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា

១. ប្រវត្តិក្រុមប្រឹក្សាធម្មនុញ្ញ

នៅក្នុង​ប្រ​វ​ត្ដិ​សាស្ដ្រ​កម្ពុជា​ ពុំ​ដែលមាន​ប្រព័ន្ធ​ត្រួតពិនិត្យ​ធម្មនុញ្ញភាព​ទេ ។ រដ្ឋធម្មនុញ្ញ​ថ្ងៃទី ០៦ ខែ ឧសភា ឆ្នាំ ១៩៤៧ ដែល​បាន​កែប្រែ​បន្ដបន្ទាប់ រហូតដល់ ថ្ងៃទី ៣១ ខែ​មិនា ឆ្នាំ១៩៦៤ ក៏បាន​និយាយ​នៅក្នុង​មាត្រា ១១៩ តែ​ពី​សិទ្ធិ​បកស្រាយ​អត្ថបទ​ធម្មនុញ្ញ ហើយ​មិនមាន​និយាយ​ពី​ការត្រួត ពិនិត្យ​ធម្មនុញ្ញភាព​ទេ ។ សិទ្ធិ​បកស្រាយ​ចុងក្រោយ​ជា​របស់​រដ្ឋសភា 

២. សាធារណរដ្ឋខ្មែរ
រដ្ឋធម្មនុញ្ញសាធារណរដ្ឋខ្មែរ ថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ១៩៧២ បានបង្កើតឲ្យមាន​ប្រព័ន្ធ ត្រួតពិនិត្យធម្មនុញ្ញភាពមួយដែរ ដែលដាក់ឈ្មោះថា តុលាការធម្មនុញ្ញ។ ទោះបី​ជា​មានឈ្មោះជាតុលាការធម្មនុញ្ញយ៉ាងណាក៏ដោយ ក៏អង្គការនេះស្ថិតដោយឡែកពីអង្គការ​តុលាការដែរ ។ ការបង្កើតនេះ គឺពិតជាទទួលឥទិ្ធពលពីបស្ចឹមប្រទេសយ៉ាងប្រត្យក្ស​ ។
តុលាការធម្មនុញ្ញនេះមានសមាជិក ៦ រូប និងមានអាណត្តិ ៦​ ឆ្នាំ ។​ សមាជិក​តុលាការ ធម្មនុញ្ញទាំងអស់ចងអាណត្តិមិនព្រមគ្នាទេ សមាជិកចំនួនពាក់កណ្តាលត្រូវផ្លាស់​ប្តូរថ្មី ក្នុងរយៈ ពេល ៣​​ ឆ្នាំម្តងៗ មុនផុតឆ្នាំទី ៣ នៃអាណត្តិទី ១ ត្រូវចាត់ការបោះឆ្នោត​ដើម្បី​ជ្រើសតាំងសមាជិក តុលាការធម្មនុញ្ញ ដែលត្រូវផុតអាណត្តិមុនគេ ។
សមាជិកតុលាការធម្មនុញ្ញត្រូវចាត់តាំងតាមរបៀបដូចតទៅ៖
·  ២ រូប ដោយប្រធានាធិបតី
·  ២ រូប ដោយសភាជាតិ
·  ២ រូប ដោយព្រឹទ្ធសភា
ប្រធានតុលាការធម្មនុញ្ញត្រូវជ្រើសតាំងក្នុងចំណោមសមាជិករបស់ខ្លួន ។ ការបោះ​ឆ្នោតនេះ ត្រូវធ្វើឡើងនៅពេលផ្លាស់សមាជិកពាក់កណ្តាលចំនួន ។
មុខងារសមាជិកតុលាការធម្មនុញ្ញ មានវិសមិតភាពនឹងមុខងារដូចជា៖ ប្រធានាធិបតី អនុ ប្រធានាធិបតី សមាជិករដ្ឋាភិបាល សមាជិកសហសភា សមាជិកតុលាការជាន់ខ្ពស់ និងសមាជិកតុលាការកំពូល ។

៣. កម្ពុជាប្រជាធិបតេយ្យ
ការមកដល់នៃរបបខ្មែរក្រហមនា ឆ្នាំ១៩៧៥ បាននាំមកនូវការសំលាប់ប្រជាជន និង​កំទេច បំផ្លាញ រចនាសម្ព័ន្ធទាំងអស់ ព្រមទាំងជាន់ឈ្លីក្បួនច្បាប់ទាំងឡាយគ្មានសល់រហូត​ដល់ដំណាច់ ឆ្នាំ១៩៧៨ ។

៤. រដ្ឋកម្ពុជា
ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ ១៩៧៩ ទន្ទឹមនឹងការកសាងប្រទេសជាតិឡើងវិញ​នូវគ្រប់វិស័យ ការស្តារប្រព័ន្ធច្បាប់ក៏មានសកម្មភាពខ្លាំងក្លាណាស់ដែរ ។ រដ្ឋធម្មនុញ្ញ​សាធារណរដ្ឋ ប្រជាមានិតកម្ពុជាឆ្នាំ ១៩៨១ អនុញ្ញាតឲ្យមានការបកស្រាយច្បាប់ដោយក្រុម​ប្រឹក្សារដ្ឋ ក្នុងឋានៈ ជាអង្គការ
អចិន្រ្តៃយ៍របស់រដ្ឋសភា ។ ចាប់តាំងពីឆ្នាំ ១៩៨៩ ដល់ថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ១៩៩៣ រដ្ឋធម្មនុញ្ញនៃរដ្ឋកម្ពុជាបានចែងអំពី ការបកស្រាយច្បាប់ ដោយ​គណៈកម្មាធិការអចិន្រ្តៃយ៍នៃ រដ្ឋសភា ។ ប៉ុន្តែនៅពេលនោះ ការបកស្រាយធម្មនុញ្ញ និងការ​ត្រួតពិនិត្យធម្មនុញ្ញភាពនៃច្បាប់ ពុំទាន់មានឡើយ ។

៥. ព្រះរាជាណាចក្រកម្ពុជាទី២
រដ្ឋធម្មនុញ្ញថ្មីដែលបានអនុម័តនៅថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ១៩៩៣ ដោយសភា​ធម្មនុញ្ញ ដែលកើតចេញពីការបោះឆ្នោតរៀបចំដោយអង្គការសហប្រជាជាតិពីឆ្នាំ ១៩៩៣ ត្រូវបាន​ប្រកាស​ឲ្យ​ប្រើនៅថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ១៩៩៣ ។ នេះគឺជាការវិលត្រឡប់ទៅរក​ឥទ្ធិពល​បស្ចឹមប្រទេសជាថ្មីម្តងទៀត ។ ជំពូកទី ១២ ថ្មី នៃរដ្ឋធម្មនុញ្ញនិយាយអំពី ក្រុម​ប្រឹក្សាធម្មនុញ្ញដែលមានចំណុចជាច្រើនធ្វើឲ្យគេនឹកគិតដល់ក្រុមប្រឹក្សាធម្មនុញ្ញនៃ​ ប្រទេសបារាំង ។
ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក៏នៅមានចំណុចខុសគ្នាពីបែបបារាំងដែរ ពិសេស​ការពិនិត្យធម្មនុញ្ញភាពនៃច្បាប់ ក្រោយពេលដែលច្បាប់នោះត្រូវបានប្រកាសឲ្យប្រើហើយ និង សវនាការសាធារណៈ នៅក្នុងការជំនុំជំរះវិវាទទាក់ទងទៅនឹង ការបោះឆ្នោតជ្រើសតាំង​តំណាង រាស្រ្ត ។ សវនាការសាធារណៈនេះមានចែងនៅក្នុងច្បាប់ ស្តីពី ការបោះឆ្នោត​ជ្រើសតាំង តំណាង រាស្រ្ត ដែលប្រកាសឲ្យប្រើនៅថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ ១៩៩៧ ។
គួរកត់សំគាល់ផងដែរថា ព្រះរាជាណាចក្រកម្ពុជា បានធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ចំនួន ៦ លើក ៖
·  លើកទី ១ នៅថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ១៩៩៤ ៖ ការផ្ទេរសិទ្ធិរបស់ព្រះមហាក្សត្រ​ពេលទ្រង់អវត្តមាន
·  លើកទី ២ នៅថ្ងៃទី ០៨ ខែ មិនា ឆ្នាំ ១៩៩៩ ៖ បង្កើតស្ថាប័នព្រឹទ្ធសភា
·  លើកទី ៣ នៅថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០០១ ៖​ ព្រះមហាក្សត្រទ្រង់បង្កើត និង​ប្រទានគ្រឿងឥស្សរិយយសជាតិ
·  លើកទី ៤ នៅថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ ២០០៥ ៖ កែប្រែកូរ៉ុមប្រជុំ និងសម្លេងអនុម័ត​របស់រដ្ឋសភា ព្រឹទ្ធសភា
·  លើកទី ៥ នៅថ្ងៃទី ០៩ ខែ មិនា ឆ្នាំ ២០០៦ ៖ កែប្រែកូរ៉ុមប្រជុំ និងសម្លេងអនុម័ត​របស់រដ្ឋសភា ព្រឹទ្ធសភា
·  លើកទី ៦ នៅថ្ងៃទី ១៥ ខែ កុម្ភៈ ឆ្នាំ ២០០៨ ៖ ផ្លាស់ប្តូរប្រព័ន្ធគ្រប់គ្រងរដ្ឋបាល


           II.     ក្រមប្រឹក្សាធម្មនុញ្ញជាអ្វី?
គឺជា​ស្ថាប័ន​កំពូល​មួយ ដែលមាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ សម្រាប់​ការពារ​ការគោរព​រដ្ឋ​ធម្មនុញ្ញ បកស្រាយ​រដ្ឋធម្មនុញ្ញ និង  ច្បាប់​ដែល​រដ្ឋសភា​បានអនុម័ត  និង ព្រឹទ្ធសភា​បាន​ពិនិត្យ​ចប់សព្វគ្រប់​ហើយ  និង សម្រេច​អំពី​ករណី​វិវាទកម្ម​ទាក់ទង​នឹង​ការបោះ​ឆ្នា​ត​ជ្រើសតាំង​
តំណាងរាស្ដ្រ  និង​ការបោះឆ្នោត ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា 
        III.     និមិត្តសញ្ញា និងរចនាសម្ព័ន្ធក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រម្ពុជា
១. និមិត្តសញ្ញា
និ​មិត្ដ​សញ្ញា​នៃ​ក្រុមប្រឹក្សាធម្មនុញ្ញ​មាន​រូប​ព្រះព្រហ្ម​មាន​ ព្រះភ័ក្ដ្រ៤ និង ព្រះ​ហ​ស្ថ៤ កាន់​កេតនភណ្ឌ គង់​លើ​បល្ល័ង្ក។ ព្រះព្រហ្ម ជា​និ​មិ​ត្ដ​រូប​នៃ​អ្នកបង្កើ់ត​លោក ។ ព្រះភ័ក្ដ្រ​ព្រះព្រហ្ម តំណាងឱ្យ​ព្រហ្ម​វិហារធម៌​ទាំង​បួន​គឺ មេ​ត្ដា ករុណា មុទិតា និង ឧបេក្ខា ។ ព្រះ​ហ​ស្ថ ឆ្វេង ខាងលើ​កាន់​ផ្កាឈូក តំណាង​ការកកើត ព្រះ​ហ​ស្ថ ឆ្វេង ខាងក្រោម​កាន់​សាស្ដ្រា តំណាង​គម្ពីរ​ក្បួន ច្បាប់ ព្រះ​ហ​ស្ថ សាំ្ដ ខាងលើ​កាន់​ផ្គាំ តំណាងឱ្យ​ការ​រំងាប់​អារម្មណ៍ ការ​ឧទ្ទិស​កុសល ការ​ចំរើន​ភាវនា រក​អំពើ​ល្អ ផ្លូវធម៌ ផ្លូវលោក ព្រះ​ហ​ស្ថ ស្ដាំ ខាងក្រោម​កាន់​ពួច​ទឹក តំណាង​ទឹក​អ​ម្រិ​ត​ប្រោះព្រំ ឱ្យ​សុខ​សប្បាយ​ត្រជាក់ត្រជុំ ឱ្យ​រស់ ។
និ​មិត្ដ​សញ្ញា​នៃ​ក្រុមប្រឹក្សាធម្មនុញ្ញ​មាន​រូប​ព្រះព្រហ្ម​មាន​ ព្រះភ័ក្ដ្រ៤ និង ព្រះ​ហ​ស្ថ៤ កាន់​កេតនភណ្ឌ គង់​លើ​បល្ល័ង្ក



២. រចនាសម្ព័ន្ធនៃក្រុមប្រឹក្សាធម្មនុញ្ញ
ក) ព្រះមហាក្សត្រ និង​ក្រុមប្រឹក្សាធម្មនុញ្ញ
ព្រះមហាក្សត្រ​ទ្រង់​ពិគ្រោះ​មតិ​ក្រុមប្រឹក្សាធម្មនុញ្ញ ចំពោះ​សេចក្ដីស្នើ​ទាំងឡាយ​ដែល​សុំ​ធ្វើ​វិសោធនកម្ម​លើ​រដ្ឋធម្មនុញ្ញ។
ការផ្ដើមគំនិត​សើរើ​ ឬ​ការផ្ដើមគំនិត​ធ្វើ​វិសោធនកម្ម​លើ​រដ្ឋធម្មនុញ្ញ​ ជា​សិទ្ធិ​របស់​ព្រះមហាក្សត្រ របស់​នាយករដ្ឋមន្ដ្រី  និង​របស់​ប្រធានរដ្ឋសភា​តាម​សេចក្ដី ស្នើ​របស់​តំណាងរាស្ដ្រ​មួយ​ភាគ​បួន​នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំងមូល។



ខ) ក្រុមប្រឹក្សាធម្មនុញ្ញ និង ប្រជារាស្ដ្រ
ប្រជារាស្ដ្រ​អាច​លើកឡើង​ប្ដឹងទៅ​តុលាការ អំពី​បញ្ហា​អធម្មនុញ្ញភាព​នៃ​ច្បាប់  សេចក្ដីសម្រេចរបស់​ស្ថាប័ន​នានា​របស់​រដ្ឋ ដូចជា​ព្រះរាជក្រឹត្យ អនុក្រឹត្យ ប្រកាស និងសេចក្ដីសម្រេច​រដ្ឋបាលផ្សេងៗតាមរយៈ​រឿងក្ដី​របស់ខ្លួន​នៅ​តុលាការ  តុលាការ​ថ្នាក់ក្រោម​បញ្ជូន​ពាក្យបណ្ដឹង​ខាងលើនេះ ​ទៅ​តុលាការ កំពូល  តុលាការ​កំពូល​ជា​អ្នក​បញ្ជូន​បណ្ដឹង​នោះ​បន្ដ​មក​ក្រុមប្រឹក្សាធម្មនុញ្ញ បើសិនជា​តុលាការ​កំពូល ​យល់ឃើញ​ថា​សម​ហេតុ​សម​ផល  បញ្ហា​ដែល​កើត ឡើង​នោះ  ជា​បញ្ហា​បន្ទាន់​បង្ខំ​ដែល​តុលាការ​ទទួលបន្ទុក​ជំនុំជម្រះ​ត្រូវ​ផ្អាក​សិន  ដោយ​រង់ចាំ​ចម្លើយ​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ​ជាមុន 
ក្រុមប្រឹក្សាធម្មនុញ្ញ ជា​អ្នក​ជួយ​ពិនិត្យ​ធម្មនុញ្ញភាព​ជូន​ប្រជារាស្ដ្រ​ក្នុងករណីនេះ 
ក្នុងករណី​គ្មាន​រឿងក្ដី​ក៏ដោយ ប្រជារាស្ដ្រ​មាន​សិទ្ធិ​ប្ដឹង​សុំឱ្យ​ពិនិត្យ​ធម្មនុញ្ញភាព​ នៃ​ច្បាប់​ណា​ដែល​ប្រកាស​ឱ្យប្រើ​ហើយ  ប្រជារាស្ដ្រ​ត្រូវ​ប្ដឹង​តាមរយៈ  ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភាសមាជិក​ព្រឹទ្ធសភា​ចំនួន​មួយ​ភាគ​បួន  ឬតំណាងរាស្ដ្រ​ចំនួន​មួយ​ភាគ​ដប់ 
ក្រុមប្រឹក្សាធម្មនុញ្ញ​មាន​សិទ្ធិ​ពិនិត្យ និង សម្រេច​ជូន​ ប្រជារាស្ដ្រ​អំពី​ករណី​វិវាទកម្ម​ទាក់ទង​នឹង​រឿង​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ និង  សមាជិក ព្រឹទ្ធសភា​ក្នុងករណី​ដែល​ប្រជារាស្ដ្រ​មិន​សុខ​ចិ​ត្ដ​នឹង​សេចក្ដីសម្រេច​របស់​ គណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត (..) 

គ) ក្រុមប្រឹក្សាធម្មនុញ្ញ និង គណបក្សនយោបាយ
ក្រុមប្រឹក្សាធម្មនុញ្ញ​ពិនិត្យ និង សម្រេច​លើ​បណ្ដឹង​របស់​គណបក្សនយោបាយ ដែល​ក្រសួង មហាផ្ទៃ​បាន​បដិសេធ​មិន​ព្រម​ចុះបញ្ជី​គណបក្សនយោបាយ 
ក្រុមប្រឹក្សាធម្មនុញ្ញ​ពិនិត្យ និង សម្រេច​ជូន​គណបក្សនយោបាយ  តាម​បណ្ដឹងផ្ទាល់
 (បណ្ដឹង​នេះ​ធ្វើ​បានតែ​ក្នុង​រយៈពេល ៧២ ម៉ោង  យ៉ាងយូរ​បន្ទាប់ពី​ការ ប្រកាស​លទ្ធផល​បោះឆ្នោត​បណ្ដោះអាសន្ន)   តាម​បណ្ដឹងឧទ្ធរណ៍​មិន​សុខ​ចិ​ត្ដនឹង​សេចក្ដីសម្រេច​របស់​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត  ក្នុង វិវាទកម្ម​ទាក់ទង​នឹង​ការបោះឆ្នោត​ជ្រើសតាំង តំណាងរាស្ដ្រ និង  ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា 
ក្នុងការ​ដោះស្រាយ​វិវាទកម្ម​ទាក់ទង​នឹង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ  ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា ការដោះស្រាយ​បណ្ដឹងតវ៉ា   បណ្ដឹង​ជំទាស់​នឹង​បញ្ជី​ដំបូង​នៃ​ការចុះឈ្មោះ​បោះឆ្នោត និង ការដោះស្រាយ​បណ្ដឹង ​ក្នុងពេល​ឃោសនាបោះឆ្នោត​ក្រុមប្រឹក្សាធម្មនុញ្ញ បំពេញ​តួនាទី​ដូច តុលាការ 




ឃ) ក្រុមប្រឹក្សាធម្មនុញ្ញ​បកស្រាយ
ក្រុមប្រឹក្សាធម្មនុញ្ញ​បកស្រាយ​រដ្ឋធម្មនុញ្ញ និង​ច្បាប់ ក្នុង​ក្របខ័ណ្ឌ​នៃ ​ការត្រួតពិនិត្យ​ធម្មនុញ្ញភាព​តាម​សំណើ​ពី ព្រះមហាក្សត្រ ប្រធានព្រឹទ្ធសភា  ប្រធានរដ្ឋសភា នាយករដ្ឋមន្ដ្រី សមាជិក​ព្រឹទ្ធសភា​ចំនួន​មួយ​ភាគ​បួន  ឬ​អ្នកតំណាងរាស្ដ្រ​មួយ​ភាគ​ដប់ ឬ​តុលាការ (តុលាការ​ចំពោះតែ​ច្បាប់​ណាដែល​ប្រកាស​ឱ្យប្រើ​ហើយ)
ក្រុមប្រឹក្សាធម្មនុញ្ញ​អាច​ពិនិត្យ​ជា​អាទិកាល() ឬបច្ឆាកាល()  នូវ​ធម្មនុញ្ញភាព​នៃ​ច្បាប់ ក្នុង​ល័ក្ខខ័ណ្ឌ​ខាងលើនេះ លើកលែងតែ​ច្បាប់រៀបចំ​អង្គការ  បទបញ្ជាផ្ទៃក្នុង​ព្រឹទ្ធសភា និង បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា ដែល​ត្រូវតែ​ពិនិត្យ​មុននឹង ​ប្រកាស​ឱ្យប្រើ ( មុននឹង​ដាក់អោយ​អនុវត្ដ​ន៍) 



ង) ក្រុមប្រឹក្សាធម្មនុញ្ញ និង អធិបតេយ្យ​ជាតិ
ក្រុមប្រឹក្សាធម្មនុញ្ញ​ជា​អង្គការ​ តែមួយគត់ ដែលមាន​សមត្ថកិច្ច​ស​ម្រេច​ពី​មោឃភាព​ នៃ​ការអនុម័ត​ទាំងឡាយ​របស់​រដ្ឋសភា ដែល​ផ្ទុយ​នឹង​គោលការណ៍ ​រក្សាការពារ ឯករាជ្យ អធិបតេយ្យ បូរណភាព​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា  ហើយ​ដែលនាំឱ្យ​ប៉ះពាល់​ដល់​ឯកភាព​នយោបាយ
 ការគ្រប់គ្រង​រដ្ឋបាល​ របស់ប្រទេសជាតិ។
សេចក្ដី​សំ​ម្រេច​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ ជា​សេចក្ដីសម្រេច​បិទផ្លូវ​តវ៉ា  ហើយ​មាន​អានុភាព​អនុវត្ដ​ទៅលើ​គ្រប់​អំណាច​ទាំងអស់ ដែល​មានចែង​ក្នុងរដ្ឋធម្មនុញ្ញ 

        IV.        សមាសភាព និងនីតិវិធី
 ១. សមាសភាព
·  ចំនួនសមាជិកទាំងអស់ ៖ ៩រូប
·  ស្ថាប័នមានអំណាចតែងតាំង និង ជ្រើសតាំង
- ព្រះមហាក្សត្រតែងតាំង ៣រូប តាមព្រះរាជក្រឹត្យ
 - ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម បោះឆ្នោតជ្រើសតាំង ៣រូប ដែលបន្ទាប់មក ត្រូវបានតែងតាំង ដោយព្រះរាជក្រឹត្យ
- រដ្ឋសភា បោះឆ្នោតជ្រើសតាំង ៣រូប ដែលបន្ទាប់មកត្រូវបានតែងតាំងដោយ ព្រះរាជក្រឹត្យ
·  ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ
   ប្រធានក្រុមប្រឹក្សាធម្មនុញ្ញត្រូវបានជ្រើសតាំងទ្បើងតាមការបោះឆ្នោត ដោយសមាជិក ក្រុមប្រឹក្សាធម្មនុញ្ញរៀងរាល់ ៣ឆ្នាំម្ដង តាមមតិភាគច្រើនដាច់ ខ ាតនៃសមាជិកទាំងមូល បន្ទាប់ពីសមាជិកថ្មី ៣រូប ចូលកាន់តំណែង ។ ប្រ ធានក្រុមប្រឹក្សាធម្មនុញ្ញចាស់អាចត្រូវបានជ្រើសតាំងជាថ្មីបាន ។
·  លក្ខណៈសម្បត្ដិរបស់សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ
សមាជិកសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវបានជ្រើសរើសក្នុងចំណោមឥស្សរជនដែល
- មានសញ្ជាតិខ្មែរពីកំណើត
- មានអាយុយ៉ាងតិច ៤៥ ឆ្នាំ
- មានបទពិសោធន៍ក្នុងកាងារយ៉ាងតិច ១៥ ឆ្នាំ
- មានសញ្ញាប្រ័តចាប់ពីឧត្ដមសិក្សាទ្បើងទៅខាងច្បាប់ រដ្ឋបាលខាងការទូត ឬខាងសេដ្ឋកិច្ច ។
·  អណត្ដិ ៩ ឆ្នាំ
·  ការតែងតាំង និង ជ្រើសតាំងជាថ្មី
ក្នុងរយៈពេល ៣ឆ្នាំម្ដង សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ៣រូប ត្រូវផ្លាស់ប្ដូរ និង តែងតាំង ជាថ្មី គឺតែងតាំងដោយព្រះមហាក្សត្រ ១រូប ជ្រើសតាំងដោយ ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម ១រូប និង ជ្រើសតាំងដោយរដ្ឋសភា ១រូប ។ នៅអាណត្ដិទី១ សមាជិកក្រុមប្រឹក្សាធម្មនុញ្ញត្រូវមានសមាជិក ៣រូប តែងតាំង និង ជ្រើសតាំងសម្រាប់រយៈពេល ៣ឆ្នាំ ៣រូប តែងតាំង និង ជ្រើសតាំងសម្រាប់ រយៈពេល ៦ឆ្នាំ និង ៣រូបតែងតាំង និង ជ្រើសតាំងសម្រាប់ រយៈពេល ៩ ឆ្នាំ ។ សមាជិកមកជំនួសថ្មី ដែលអាណត្ដិ មានរយៈពេលតិចជាង ឬ ស្មើនឹង ៣ឆ្នាំ អាចត្រូវតែងតាំង ឬ ជ្រើសតាំងសម្រាប់មួយអាណត្ដិ ទៀតបាន។
·  មុខងារសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ មានវិសមិតភាពជាមួយសកម្មភាព ទាំងអស់នៅក្នុងមុខងារសាធារណៈ និង មុខងារជា ៖
- សមាជិកព្រឹទ្ធសភា
- តំណាងរាស្ដ្រ
- សមាជិករាជរដ្ឋាភិបាល
- ប្រធាន និង អនុប្រធានគណបក្សនយោបាយ
- ប្រធាន និង អនុប្រធានសហជីព
- ចៅក្រមក្នុងមុខតំណែង
នៅក្នុងអាណត្ដិរបស់ខ្លួន សមាជិកក្រុមប្រឹក្សាធម្មនុញ្ញមិនត្រូវបំពេញតំណែង ឬ មុខរបរណា មួយផ្សេងទៀតទ្បើយ។
·  អភ័យឯកសិទ្ធិ
សមាជិកក្រុមប្រឹក្សាធម្មនុញ្ញមិនត្រូវទទួលខុសត្រូវខាងបទព្រហ្មទណ្ឌ ឬបទរដ្ឋប្បវេណីណាមួយ ចំពោះការសម្រេចដែលបានធ្វើទ្បើងនៅពេលបំពេញ ភារកិច្ចជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញទ្បើយ ។
·  ឋានៈ និងបុព្វសិទ្ធិ
- ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ មានឋានៈ និង បុព្វសិទ្ធិស្មើនឹងប្រធានរដ្ឋសភា
- សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ មានឋានៈ និង បុព្វសិទ្ធិស្មើនឹងអនុប្រធានរដ្ឋសភា
  • ការដកចេញពីតំណែង
ការសម្រេចដកសមាជិកក្រុមប្រឹក្សាធម្មនុញ្ញណាមួយពីតំណែង តម្រូវឱ្យមានការយល់ព្រមពី សមាជិកក្រុមប្រឹក្សាធម្មនុញ្ញចំនួន ពីរភាគបី នៃចំនួន សមាជិកក្រុមប្រឹក្សាធម្មនុញ្ញទាំងមូល នៅក្នុង សវនាការមិនសាធារណៈ និង ដោយមានវត្ដមានរបស់សាមីខ្លួន ។ ក្រុមប្រឹក្សាធម្មនុញ្ញអាចដកចេញពី តំណែងនូវសមាជិកណាដែលមាន វិសមិតភាពមុខតំណែង ឬ ដែលមិនបានមកប្រជុំលើសពី៣ដងផ្ទួនៗគ្នា ដោយឥតជូនដំណឹងជាមុន ឬ ដែលមិនអាច បំពេញមុខងារជារៀងរហូតបាន ដោយបាត់បង់សមត្ថភាព ខាងបញ្ញា ឬ រូបកាយជាអចិន្ដ្រៃយ៍ ។
·  ប្រាក់សោធននិវត្ដន៍
អតីតសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ទទួលប្រាក់សោធននិវត្ដន៍ប្រចាំខែ ស្របតាមលក្ខខណ្ឌ និង រូបមន្ដសម្រាប់គណនារៀបចំរបបសោធននិវត្ដន៍ របស់អតីតតំណាងរាស្ដ្រ ។
២. នីតិវិធី
·  កូរ៉ុម:៥ លើ ៩រូប យ៉ាងតិច កិច្ចប្រជុំនៃក្រុមប្រឹក្សាធម្មនុញ្ញអាចចាត់ទុកជាបានការ លុះត្រាតែមានសមាជិកចំនួន ៥រូប យ៉ាងតិច ចូលរួមប្រជុំតាមការ កោះអញ្ជើញរបស់ប្រធាន ក្រុមប្រឹក្សាធម្មនុញ្ញ ឬ ដោយសមាជិកដែលមាន អាយុច្រើនជាងគេ បើប្រធានមានធុរៈមិនអាចធ្វើបាន ។ ការកោះប្រជុំ និង ការដឹកនាំអង្គប្រជុំលើកទី១ របស់ក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវធ្វើឡើងដោយសមាជិក ដែលមានអាយុច្រើនជាងគេ ដែលបានធ្វើសច្ចា ប្រណិធាន និង ដែលមានអវត្ដមាន (ដើម្បីជ្រើស តាំងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ) ។
·  បទបញ្ជាផ្ទៃក្នុងៈ
បទបញ្ជាផ្ទៃក្នុងត្រូវបានអនុម័តដោយមតិភាគច្រើនដាច់ខាត នៃសមាជិកក្រុមប្រឹក្សា ធម្មនុញ្ញ ទាំងមូល។ បទបញ្ជានេះកំណត់អំពី នីតិវិធីផ្ទៃក្នុងរបស់ ក្រុមប្រឹក្សា ធម្មនុញ្ញ។ សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ចែកជា ៣ក្រុម ដែលមួយក្រុមមានសមាជិក ៣រូប មកពីប្រភពតែងតាំង និង ជ្រើសតាំងទាំង៣ ។ ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ចាត់តាំងសមាជិកម្នាក់ នៃក្រុមណាមួយជាសមាជិករាយការណ៍សម្រាប់ករណី នីមួយៗ ។
·  សម័យប្រជុំបឋម និងសម័យប្រជុំពេញអង្គ
- ក្រុមនៃក្រុមប្រឹក្សាធម្មនុញ្ញដែលបានទទួលការចាត់តាំង ធ្វើការពិភាក្សាអំពី ការវិភាគ និង ទស្សនៈដែលសមាជិករាយការណ៍បានលើកជូន ។ ក្រោយពី ក្រុមបានពិភាក្សា ចប់សព្វគ្រប់ហើយ ទោះបីការពិភាក្សានោះ ពុំបានចុះសម្រុង គ្នាក៏ដោយ សមាជិករាយការណ៍ ត្រូវដាក់របាយការណ៍របស់ខ្លួនជូន សម័យប្រជុំបឋម នៃក្រុមប្រឹក្សាធម្មនុញ្ញ ដែលបានកំណត់ កាលបរិច្ឆេទដោយ ប្រធានរួចហើយ
-សម័យប្រជុំបឋមគឺជាការប្រជុំរៀបចំសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ដែលសមាជិក ម្នាក់ៗ អាចបញ្ចេញយោបល់របស់ខ្លួនប៉ុន្ដែពុំមានការ អនុម័តទេ ។ នៅក្នុងអង្គប្រជុំនេះគេអាចដឹងបានអំពី និន្នាការស្រប ឬ មិនស្របទៅនឹង សំណុំរឿងដែលបានពិនិត្យ ។
- ដំណាក់កាលចុងក្រោយគឺសម័យប្រជុំពេញអង្គនៃក្រុមប្រឹក្សាធម្មនុញ្ញ ដែលនឹងចេញសេចក្ដីសម្រេចតាមមតិភាគច្រើនដាច់ខាត នៃចំនួនសមាជិក ទាំងមូល ។ សម័យប្រជុំពេញអង្គនេះក៏អាចប្រែរូប ទៅជាសវនការជំនុំជម្រះជាសាធារណៈដែរ នៅក្នុងករណីខ្លះ ដែលមានចែងដោយច្បាប់ស្ដីពីការ បោះឆ្នោត ជ្រើសតាំង តំណាងរាស្ដ្រ
- គ្រប់កិច្ចពិភាក្សាទាំងអស់នៅក្នុងអង្គប្រជុំទាំងនោះ ត្រូវចុះក្នុងកំណត់ហេតុ រៀបចំដោយ
 គណៈលេខាធិការ ដែលដឹកនាំដោយអគ្គលេខាធិការ ឬ អគ្គលេខាធិការរង ។
·  ការសម្ងាត់នៃការពិភាក្សាអនុម័ត
សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវរក្សាការសម្ងាត់ក្នុងការពិភាក្សា និងការបោះឆ្នោតហើយមិនត្រូវបញ្ចេញយោបល់របស់ខ្លួននៅក្រៅអង្គប្រជុំទេ ។
·  សុពលភាពនៃសេចក្ដីសម្រេច
ក្រុមប្រឹក្សាធម្មនុញ្ញត្រូវសម្រេចសេចក្ដីតាមមតិភាគច្រើនដាច់ខាត នៃសមាជិកទាំងមូល (៥ សម្លេង ) លើកលែងតែការដកតំណែង សមាជិក ក្រុមប្រឹក្សាធម្មនុញ្ញ ដែលត្រូវសម្រេចតាមមតិភាគ ច្រើនពីរភាគបីនៃសមាជិកទាំងមូល (៦ សម្លេង ) ។
·  នីតិវិធីអនុវត្ដចំពោះមុខភាគី : គឺអនុវត្ដនៅតែក្នុងសវនាការជាសាធារណៈទេ ។
·  មធ្យោបាយការពារខ្លួន ៖ផ្ទាល់មាត់ ឬ លាយលក្ខអក្សរ ។
·  គ្រប់ករណីទាំងអស់ដែលប្ដឹងតវ៉ាទៅក្រុមប្រឹក្សាធម្មនុញ្ញ មិនតម្រូវឱ្យបង់ប្រាក់ទេ។ 

៣. តួនាទី និងភារកិច្ច​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ
- ព្រះមហាក្សត្រ​ទ្រង់​ពិគ្រោះ​មតិ​ក្រុមប្រឹក្សាធម្មនុញ្ញ​ចំពោះ​សេចក្ដីស្នើ​ទាំងឡាយ ដែល​សុំ​ធ្វើ​វិសោធនកម្ម​លើ​រដ្ឋធម្មនុញ្ញ
- ក្រុមប្រឹក្សាធម្មនុញ្ញ​មាន​សមត្ថ​កិច្ចធានា​ការពារ​ការគោរព​រដ្ឋ​ធម្មនុញ្ញ បកស្រាយ​រដ្ឋធម្មនុញ្ញ និង​ច្បាប់ ដែល​រដ្ឋសភា​បានអនុម័ត និង​ព្រឹទ្ធសភា​បាន​ពិនិត្យ​ចប់សព្វគ្រប់​ហើយ ក្នុង​ក្របខ័ណ្ឌ​នៃ​ការត្រួតពិនិត្យ ធម្មនុញ្ញភាព ។ 
- ក្រុមប្រឹក្សាធម្មនុញ្ញ​មាន​សិទ្ធិ​ពិនិត្យ និង​សំរេច​អំពី​ករណី វិវាទកម្ម​ទាក់ទង​នឹង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ
និង ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា ។
- ក្រុមប្រឹក្សាធម្មនុញ្ញ​ពិនិត្យ និង​សំរេច​លើ​បណ្ដឹងតវ៉ា ការចុះបញ្ជី​គណបក្សនយោបាយ​នៅ​ក្រសួងមហាផ្ទៃ ។
- ការអនុម័ត​ទាំងឡាយ​របស់​រដ្ឋសភា ដែល​ផ្ទុយ​នឹង​គោលការណ៍​រក្សា​ការពារ​ឯករាជ្យ អធិបតេយ្យភាព បូរណភាព​ទឹកដី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ដែលនាំឱ្យ​ប៉ះពាល់​ដល់​ឯកភាព​នយោបាយ ឬ​ការគ្រប់គ្រង​រដ្ឋបាលរ​បស់​ប្រទេសជាតិ នឹងត្រូវ​ចាត់ទុកជា​អាសា​សូន្យ ។ ក្រុមប្រឹក្សាធម្មនុញ្ញ​ជា​អង្គការ​តែមួយគត់ ដែលមាន​សមត្ថកិច្ច​សំរេច ពី​មោឃភាព​នេះ ។
-ក្រោយពី​ច្បាប់​ណាមួយ​ត្រូវ​បានប្រកាស​ឱ្យប្រើ ប្រជារាស្ដ្រ​មាន​សិទ្ធិ​ប្ដឹង​អំពី​អធម្មនុញ្ញភាព នៃ​ច្បាប់​ទៅ​ក្រុមប្រឹក្សាធម្មនុញ្ញ​បាន តាមរយៈ​ប្រធានរដ្ឋសភា ឬ​តំណាងរាស្ដ្រ​ចំនួន​មួយ​ភាគ​ដប់
- បុគ្គល​ដែលជា​ប់​ពាក់ព័ន្ធ​ក្នុង​រឿងក្ដី​ណាមួយ ហើយ​រឿងក្ដី​នោះ​ឡើងដល់​តុលាការ បុគ្គល​នោះ​អាច​លើក​អំពី​អធម្មនុញ្ញភាព នៃបទ​ប្ប​ញ្ញ​ត្ដិ​ណាមួយ​នៃ​ច្បាប់ ឬ​សេចក្ដីសំរេច​របស់​ស្ថាប័ន​នា នា ដែល​គេ​អះអាងថា ប៉ះពាល់​ដល់​សិទ្ធិសេរីភាព​ជា​សារវន្ដ​ណាមួយ​របស់គេ​ជូន​តុលាការ​បាន ។
អ្នកមាន​សិទ្ធិ​ដាក់សំណើ ឬ​បណ្ដឹង​មក​ក្រុមប្រឹក្សាធម្មនុញ្ញ
ក្រុមប្រឹក្សា​ធម្ម​នុ​ញ្ញ្ក​ទទួល​ពិនិត្យដោះស្រាយ​សំណើ ឬ​បណ្ដឹង​ជានិច្ច​ជា​កាល​តាមរយៈ​នៃ​ការ ស្នើសុំ​ពី​ខាងក្រៅ​មិនមែន​ក្រុមប្រឹក្សាធម្មនុញ្ញ​ខ្លួនឯង ចាប់​យកមក​ពិនិត្យ​វិនិច្ឆ័យ ដោយ​ឯក ឯង​នោះទេ ។ អ្នក​ដែលមាន​សិទ្ធិ​ក្នុងការ​ធ្វើបណ្ដឹង ឬ​លើកសំណើ​ត្រូវបាន​បែងចែកដោយឡែកៗ ទៅតាម​ប្រភេទ និង​កម្មវត្ថុ​នៃ​បណ្ដឹង រឺ​សំនើ​ដូច​មាន​ខាងក្រោម ៖

ក. សិទ្ធិ​ដាក់​សំណើសុំ​ពិនិត្យ​ធម្មនុញ្ញភាព​នៃ​ច្បាប់

អ្នកមាន​សិទ្ធិ​ដាក់​សំណើសុំ​ពិនិត្យ​ធម្មនុញ្ញភាព​នៃ​ច្បាប់ ការបកស្រាយ​រដ្ឋធម្មនុញ្ញ​និង​ច្បាប់ និង​បទបញ្ជាផ្ទៃក្នុង​របស់រ​ដ្ឋ​សភា ឬព្រឹទ្ធសភា
 
ប្រភេទ កម្មវត្ថុ​នៃ​សំណើ
សមាសភាព​អ្នកមាន​សិទ្ធិ​ដាក់សំណើ
១. ពិនិត្យ​ធម្មនុញ្ញជា​អតិ​កាល  (មុន​ពេលដែល​ច្បាប់​ប្រកាស​ឱ្យប្រើ)
ក. មិន​ដាច់ខាត
ច្បាប់​ស្ដីពី​ការផ្ដល់​សច្ចាប័ន​លើ​សន្ធិសញ្ញា​អន្ដរជាតិអនុសញ្ញា​អន្ដរជាតិ
ច្បាប់​ធម្មតា
ព្រះមហាក្សត្រ
ប្រធានព្រឹទ្ធសភា
ប្រធានរដ្ឋសភា
នាយករដ្ឋមន្ដ្រី
តំណាងរាស្ដ្រ ចំនួន ១ ភាគ ១០
សមាជិក​ព្រឹទ្ធសភា ចំនួន ១ ភាគ ៤
ខ. ជាដាច់ខាត
បទបញ្ជាផ្ទៃក្នុង វិសោធនកម្ម​បទបញ្ជា​ផ្ទៃក្នុង​របស់​ព្រឹទ្ធសភា
បទ​បញ្ញា​ផ្ទៃក្នុង វិសោធន​កម្មបទ​បញ្ញា​ផ្ទៃក្នុង​របស់​រដ្ឋសភា
ព្រះរាជក្រម​ប្រកាស​ឱ្យប្រើ​ច្បាប់រៀបចំអង្គការ 
ប្រធាន​ព្រឺទ្ធសភា
ប្រធានរដ្ឋសភា
ប្រធានរដ្ឋសភា
២. ពិនិត្យ​ធម្មនុញ្ញភាព ជា​បច្ឆាកាល (ក្រោយ​ពេលដែល​ច្បាប់​ប្រកាស​ឱ្យប្រើ)
ព្រះរាជក្រម ក្រឹត្យ-ច្បាប់​ដែល​នៅ​ជា​ធរមាន
បទបញ្ជាផ្ទៃក្នុង​របស់​ព្រឹទ្ធសភា និង រដ្ឋសភា
៣. បកស្រាយ
រដ្ឋធម្មនុញ្ញ
 - ព្រះរាជក្រម ក្រឹត្យ-ច្បាប់​ដែល​នៅ​ជា​ធរមាន
បទបញ្ជាផ្ទៃក្នុង​ព្រឹទ្ធសភា និង រដ្ឋសភា 
ព្រះមហាក្សត្រ
ប្រធានព្រឹទ្ធសភា
ប្រធានរដ្ឋសភា
នាយករដ្ឋមន្ដ្រី
តំណាងរាស្ដ្រ ចំនួន  ភាគ ១០
សមាជិក​ព្រឹទ្ធសភា ចំនួន ១ ភាគ ៤
តុលាការ
ប្រជារាស្ដ្រ​ធ្វើសំណើ ប៉ុន្ដែ​ពុំ​ដោយផ្ទាល់​ទេ ត្រូវ​ឆ្លង​តាមរយៈ ​ប្រធាន​ព្រឹទ្ធសភា ប្រធានរដ្ឋសភាសមាជិក​ព្រឹទ្ធសភា១ភាគ៤ តំណាងរាស្ដ្រ១ ភាគ១០

ខ. ​សិទ្ធិ​ដាក់​បណ្ដឹងតវ៉ា​ដែល​ទាក់ទង​នឹង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ

អ្នកមាន​សិទ្ធិ​ដាក់​បណ្ដឹងតវ៉ា​ដែល​ទាក់ទង​នឹង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ ក្រុមប្រឹក្សា
ធម្មនុញ្ញពិនិត្យ​និង​សំរេច​លើ​បណ្ដឹងតវ៉ា​ពី​សេចក្ដីសំរេច​របស់​គណៈ​ ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះ ឆ្នោត (គជប)តែប៉ុណ្ណោះ​លើកលែងតែ ករណី​ប្ដឹង​អំពី​លទ្ធផល​បណ្ដោះអាសន្ន ទើប​បុគ្គល​គណ បក្សនយោបាយ​ដែល​ឈរឈ្មោះ ​បោះឆ្នោត​អាចដាក់​បណ្ដឹង​ដោយផ្ទាល់​មក​ក្រុមប្រឹក្សាធម្មនុញ្ញក្នុង​រយៈពេល ៧២ម៉ោង​បន្ទាប់ពី​ការប្រកាស​លទ្ធផល​បោះឆ្នោត​បណ្ដោះអាសន្ន ក្នុងករណី​ដែល​បណ្ដឹង​នេះ​មិន​បានដាក់​ប្ដឹងទៅ​គណៈកម្មាធិការ​ជាតិរៀបចំ​ការបោះឆ្នោត ។ ក្រុមប្រឹក្សាធម្មនុញ្ញ​ពិនិត្យ និងសំរេច​លើ​បណ្ដឹងតវ៉ា​ការចុះបញ្ជី​គណបក្សនយោបាយ​នៅ​ក្រសួងមហាផ្ទៃ ។

ប្រភេទ​កម្មវត្ថុ​នៃ​បណ្ដឹង
សមាសភាព​អ្នកមាន​សិទ្ធិ​ដាក់​បណ្ដឹង
១-ការចុះបញ្ជីគណបក្សនយោបាយនៅ​ក្រសួងមហាផ្ទៃ
គណបក្សនយោបាយ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា(៥ថ្ងៃ​យ៉ាងយូរបន្ទាប់​ពីថ្ងៃ​ទទួល​លិខិត​ជូនដំណឹង​បដិសេធពី​ក្រសួងមហាផ្ទៃ ក្រុមប្រឹក្សាធម្មនុញ្ញ ពិនិត្យ​សំរេច ក្នុង​រយៈពេល ៣០ថ្ងៃ​យ៉ាងយូរ បន្ទាប់ពី​ទទួល​បណ្ដឹង)
២-ការតវ៉ា​ពី​បេក្ខភាព បញ្ជីរាយនាម​បេក្ខជន
សាមីខ្លួន សាមី​គណបក្សនយោបាយ(៥ថ្ងៃ​យ៉ាងយូរ​ បន្ទាប់ ​ពី​ថ្ងៃ​ទទួល លិខិតជូនដំណឹង​បដិសេធ​ពី គជប។ ក្រុមប្រឹក្សាធម្មនុញ្ញ​ពិនិត្យ​សំរេច ក្នុង​រយៈពេល១០ថ្ងៃ យ៉ាងយូរ​បន្ទាប់ពី​ទទួល​បណ្ដឹង)
  ៣-ការសុំ​ចុះឈ្មោះ​បោះឆ្នោត
  - ការបាត់​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត
  - ជំទាស់​នឹង​ការចុះឈ្មោះ​ក្នុង​បញ្ជីបោះឆ្នោត
  - ការរក្សា​ទុក​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត
សាមីខ្លួន​អ្នកតំណាង​ឱ្យ​សាមីខ្លួន (៥ថ្ងៃ​យ៉ាងយូរ​បន្ទាប់​ពិ​ថ្ងៃ​ទទួល​លិខិត​ជូនដំណឹង​បដិសេធ​ពី គជប។ ក្រុមប្រឹក្សាធម្មនុញ្ញ​សំរេច​ក្នុង​រយៈពេល១០ថ្ងៃ យ៉ាងយូរ​បន្ទាប់ពី​ទទួល​បណ្ដឹង)
៤-លទ្ធផល​បណ្ដោះអាសន្ន​នៃ​ការបោះឆ្នោត
  - បណ្ដឹងតវ៉ា​ដោយផ្ទាល់៧២ម៉ោង​ យ៉ាងយូរ​បន្ទាប់ ពីការប្រកាស​លទ្ធ​ផលប​ណ្ដោះ​អាសន្ន​របស់ គជប។
 - បណ្ដឹង​ជំទាស់​នឹង​សេចក្ដីសំរេច​របស់ គ ជ ប ៧២ម៉ោង​យ៉ាងយូរ​បន្ទាប់ពី​ការជូនដំណឹង​របស់ គជប
គណបក្សនយោបាយ​ដែល​បាន​ឈរឈ្មោះ​បោះឆ្នោតក្រុមប្រឹក្សាធម្មនុញ្ញ​ពិនិត្យ​សំរេច​ក្នុង​រយៈពេល១០ថ្ងៃ ទៅ២០ថ្ងៃ ​យ៉ាងយូរ​បន្ទាប់ ពី​ទទួល​បណ្ដឹង

ចប់ សូមអរគុណ!!! 



ប្រធានបទៈ កាតព្វកិច្ចរបស់ភាគីពាក់ព័ន្ធអំពើនីត្យានុកូល

អារម្ភកថា  យើងខ្ញុំជាសិស្សនិស្សិតកំពុងសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកនីតិសាស្ត្រ ឆ្នាំទី៣ ជំនាន់ទី១៤ ឆ្នាំសិក្សា ២០១៧- ២០១៨ នៃវិទ្យាស្ថា...